មើលLaptop ល្អ​ផ្ដាច់​គេ​ទាំង​៨

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វត្តមាន​របស់ tabletកំពុង​ទទួល​បាន​ប្រជាប្រិយភាព​និង​វាយ​លុក​ទីផ្សារ​​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​មិនមែន​មាន​ន័យ​ថា​ទីផ្សារ Laptop ឬ Desktopត្រូវ​ផ្អាក ឬ​បញ្ឈប់​ដំណើរការ​ផលិត​នោះ​ឡើយ។ ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ខិតខំ​ច្នៃ​និង​ផលិត​ Laptop របស់​ខ្លួន​ឲ្យ​មាន ល្បឿន​លឿន ខ្លាំង​និង​រាង​ស្ដើង​មិន​ចាញ់ tablet ឡើយ។ អញ្ចឹង​សូម​ប្រិយមិត្ត​ក្រឡេក​មើល Laptop ស៊េរី​ថ្មី​ខាង​ក្រោម​នេះ​បន្តិច​មើល និង​ជួយ​ប្រាប់​ផង​ថា​មួយ​ណា​ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ​ជាង​គេ?
    ១. Asus Zenbook ជា Ulatrabook ដែល​មាន​រាង​ស្ដើង និង​ស្រាល​បាន​ដាក់​បង្ហាញ​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​កន្លង​ទៅ​នេះ​មាន​៣ ម៉ូត​ផ្សេងៗ​គ្នា​សម្រាប់​ជ្រើសរើស​ជាមួយ​នឹង​តម្លៃ​ចាប់​ពី ១០០០ដុល្លារ។
    ២. Sumsung Ultrabook Series 5 ជំនាន់​ក្រោយ​មាន​រូបរាង​ប្រហាក់ប្រហែល Chromebook ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​មុន តែ​មាន​រូបរាង​ទាក់​ទាញ​ជាង។
    ៣. Toshiba Portege ទំហំ ១៣អ៊ីញ មាន​តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ​ចាប់​ពី ៨០០ដុល្លារ។
    ៤. Vizio ស៊េរី​ថ្មី​មាន​រូបរាង​ស្រដៀង Macbook Air របស់ Apple ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។
    ៥. Acer បង្ហាញ Laptop ស៊េរី S5ថ្មី​ដែល​ស្ដើង​បំផុត​មិន​ធ្លាប់​ជួប​ដោយ​ភ្ជាប់​មក​ជាមួយ​ port Thunderbolt ដែល​អាច​ផ្ទេរ​ឯកសារ​ពី device មួយ​ទៅ device មួយ​ទៀត​បាន​លឿន។
    ៦. Lenovo’s IdeaPad Ultrabooks កម្រាស់ ០.៦ អ៊ីញ ជា​ប្រភេទ IdeaPad ជំនាន់​ថ្មី​មាន​តម្លៃ​ចាប់​ពី ១២០០ដុល្លារ។
    ៧. Dell’s XPS 13 មាន​កម្រាស់​ក្រាស់​ជាង MacBook Air ត្រឹម​តែ​មួយ​សរសៃ​សក់​ ត្រៀម​ចេញ​លក់​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ក្នុង​តម្លៃ​ចាប់​ពី ៩៩៩ដុល្លារ។
    ៨. HP Envy Spectre ទំហំ ១៤អ៊ីញ កម្រាស់ ២០ម.ម និង​ទម្ងន់ ៤​ផោន ភ្ជាប់​មក​ជាមួយ Beats Audio ជា​បច្ចេកវិទ្យា​ថ្មី​ដែល​ធ្វើ​ឲ្យ​សំឡេង​កាន់​តែ​ពីរោះ​នឹង​ត្រៀម​ចេញ​លក់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ​ក្នុង​តម្លៃ ១៤០០ដុល្លារ។
    ម៉េច​ដែរ តើ​ប្រិយមិត្ត​ពេញ​ចិត្ត​កុំព្យូទ័រ​មួយ​ណា?

    ប្រភព និង​រូបភាព៖ www.businessinsider.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.