ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានលើកលែងទោសជនប្រឆាំង
សំខាន់ៗមួយចំនួន
អ្នកាសែតនិងអតីតនាយករដ្ឋមន្ត្រីម្នាក់នៅក្រោមការលើលែងទោសដ៏ធំ មួយ
ដោយបង្កើនកំណែទំរង់គួរអោយភ្ញាក់ផ្អើលថែមទៀតពីសំណាក់រដ្ឋាភិបាល
ស៊ីវិលដែលគាំទ្រដោយយោធានេះ។
អ្នកដែលត្រូវបានដោះលែងរួមមានសមាជិកក្រុម”និស្សិតជំនាន់៨៨” ដែលជានិមិត្តរូបនៃការតស៊ូប្រជាធិបតេយ្យនៅក្នុងប្រទេសមួយដែលពីមុន
គេស្គាល់ថាភូមានិងជាក្រុមចេញមុខជាងគេក្នុងពេលបះបោរដែលមិនបាន
សំរេចកាលពីឆ្នាំ១៩៨៨។
ការលើកលែងទោសនេះត្រូវបានអបអរស្វាគមន៍ដោយមេដឹកនាំគាំទ្រ
លទ្ធិប្រជាធិបតេយ្យ អ៊ុងសាន ស៊ូជីដោយចាត់ទុកវាថាជា”សញ្ញាវិជ្ជមាន”មួយ។
គ្រួសាររបស់គាត់បាននិយាយថាអតីតសកម្មជននិស្សិតមីន
កូ នាំង ដែលបានចំណាយពេលភាគច្រើននៅក្នុងគុកចាប់តាំងពីឆ្នាំ១៩៨៨
ស្ថិតចំណោមអ្នកដែលត្រូវបានលើកលែងទោស។
សកម្មជនជាគូកន
ឈ្មោះហាតៃ គីវេ
ក៏ត្រូវគេជឿថាស្ថិតចំណោមអ្នកដែលត្រូវបានដោះលែងជាមួយនឹងមេដឹកនាំ
ជនជាតិភាគតិចសានលោកឃុន ហាទុត
អ៊ូដែលត្រូវបានកាត់ទោសអោយជាប់គុក៩៣ឆ្នាំ។
មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាអេហ្វ
ប៉េថាការលើកលែងទោសចុងក្រោយរបស់ប្រធានាធិបតីធៀន សេន
ដែលរួមមានអ្នកទោសប្រមាណ៦៥០នាក់ “មានបំណងធ្វើការផ្សះផ្សារជាតិនិងរួមបញ្ជូលប្រជាជនទាំងអស់នៅក្នុង
ដំណើរការនយោបាយ”។
អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានស៊ើបការណ៍លោកឃីន
ន្យុន ដែលស្ថិតក្រោមការឃុំខ្លួនអោយនៅតែក្នុងផ្ទះបន្ទាប់ពីត្រូវបាន
ទម្លាក់ចេញពីអំណាចក្នុងការតស៊ូអំណាចនៅឆ្នាំ២០០៤នោះ
ក៏មានឈ្មោះក្នុងបញ្ជីលើកលែងទោសនេះដែរ។
លោកបានបង្ហាញខ្លួននៅក្រៅផ្ទះរបស់លោកក្នុងក្រុងយ៉ាងហ្គូន
កាលពីថ្ងៃសុក្រ ដោយលោកបានប្រាប់អ្នកយកព័ត៌មានថាលោកស្វាគមន៍កិច្ចពិភាក្សាកាលពី
ពេលថ្មីៗរវាងលោកស្រីស៊ូជីនិងរដ្ឋាភិបាល។
លោកនិយាយថា”វាជាសញ្ញាល្អមួយដែលសហគមន៍អន្តរជាតិចូលមកទីនេះ។
ខ្ញុំគិតថាប្រទេសនឹងអភិវឌ្ឍន៍នៅអនាគត តែខ្ញុំនឹងមិនចូលប្រឡូកក្នុងនយោបាយទៀតទេ”។
ក្នុងពេលជាមួយគ្នា
សម្លេងប្រជាធិបតេយ្យភូមា
ដែលជាក្រុមផ្សព្វផ្សាយដែលមានមូលដ្ឋាននៅក្រៅប្រទេសនិងជា
បន្លាក្នុងកែវភ្នែករបស់របបគ្រប់គ្រងមីយ៉ាន់ម៉ាជាយូរមកហើយបាន
និយាយថាអ្នកកាសែតរបស់ខ្លួនជាច្រើនក៏ត្រូវបានដោះលែង។
អាមេរិកនិងសហភាពអឺរ៉ុបបានទាមទារអោយដោះលែងអ្នកទោសនយោបាយមុនពេលពួកគេពិចារណាដកទណ្ឌកម្មលើមីយ៉ាន់ម៉ា។
អ៊ុង
នាំង អ៊ូ អ្នកវិភាគនៅវិទ្យាស្ថានVahu Development Instituteបាននិយាយថា សេរីភាពរបស់ជនប្រឆាំង”ជាតំរូវការមួយសំរាប់ប្រក្រតីភាពទំនាក់ទំនង
ជាមួយលោកខាងលិច”។
ក្នុងពេលជាមួយគ្នាអង្គការសិទ្ធិមនុស្សHuman
Rights Watch បានទទូចអោយមីយ៉ាន់ម៉ាធានាថាសកម្មជនដែលត្រូវបានដោះលែងអាចចូលរួម
ក្នុងការបោះឆ្នោតនាពេលខាងមុខដោយសេរី៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.