កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះសារព័ត៌មានជំនួញនិងហិរញ្ញវត្ថុ
Bloomberg
បានចុះផ្សាយលើ Twitterថា Apple ចាប់ផ្ដើមផលិត iPad 3 ហើយ។ នោះដោយយោងតាម
គេហទំព័រ bgr។
Bloomberg បានបន្តថា iPad 3
នឹងបន្ថែមមុខងារ 4G LTE ដែលជាបច្ចេកវិទ្យាចុងក្រោយដែលអាចប្រើប្រាស់អ៊ីនធឺណិតក្នុងល្បឿនលឿន
ព្រមជាមួយនឹង HD display និង CPU quad-core លឿនជាងមុនដូចដែលរបាយការណ៍មួយចំនួនបានចុះផ្សាយកន្លងមកមែន។
ប្រភពខាងលើបានបញ្ជាក់ថា រោងចក្រកំពុងមមាញឹកផលិតពេញ ២៤ម៉ោងក្នុង
១ថ្ងៃដើម្បីបំពេញតម្រូវការអតិថិជនមុនពេលចេញលក់ជាសាធារណៈលើទីផ្សារ។
គួររំលឹកថាមានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា
iPad 3 នឹងមានកម្រាស់ក្រាស់ជាងមុន
ហើយថ្មកាន់ជាង iPad 2 ពីរដង
ព្រមជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែកប្រភេទ HD 1,536 x
2,048-pixel display ទៀតផង។ ជាមួយគ្នានេះផងដែរមានពាក្យចចាមអារ៉ាមថ្មីមួយទៀតដែលទើបតែចេញថ្មីៗនេះថា
iPad 3 នឹងចេញលក់ជាផ្លូវការក្នុងខែមិនាខាងមុខនេះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.