ការសិក្សាថ្មីបំផុតបានអះអាងថា បើញ៉ាំកាហ្វេតិចជាង៣ពែងក្នុង១ថ្ងៃនឹងមិនបង្កគ្រោះថ្នាក់ដល់ទារកនោះទេ។ ដោយឡែកការសិក្សាផ្សេងទៀតនៅដាណឺម៉ាកឆ្នាំ២០០៣ បានរកឃើញថា ស្ត្រីដែលបានញ៉ាំកាហ្វេលើសពី៨ពែងក្នុង១ថ្ងៃនៅពេលមានផ្ទៃពោះ នឹងបង្កជាគ្រោះថ្នាក់ដូចជារលូតកូន ឬកូនមុនខែ។ ហេតុផលដោយសារតែជាតិកាហ្វេអ៊ីន ចូលទៅបង្រួមសរសៃឈាម ធ្វើឲ្យឈាមពិបាកឆ្លងកាត់តាមសុកដើម្បីចូលទៅវិវត្តទារក។
ទោះជាការសិក្សារកឃើញលទ្ធផលផ្សេងៗគ្នាចំពោះបរិមាណកាហ្វេដែលធ្វើឲ្យប៉ះពាល់នោះ តែស្របគ្នាត្រង់ថាញ៉ាំច្រើនពិតជាធ្វើឲ្យប៉ះពាល់មែន។ដូច្នេះដោយយោងតាមការសិក្សាភាគច្រើនរបស់អ្នកជំនាញចំពោះការញ៉ាំកាហ្វេពេលមានផ្ទៃពោះនេះ ស្ត្រីមានគភ៌គ្រប់រូបគួរតែកាត់បន្ថយបរិមាណកាហ្វេ ញ៉ាំត្រឹម១ឬ២ពែងក្នុង១ថ្ងៃបានហើយទើបមានសុវត្ថិភាព។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.