ចាញ់​កូន​ធ្វើ​បែប​ណា?

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ជា​ធម្មតា​ជំងឺ​ចាញ់​កូន​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ទី​៦​អំឡុង​ពេល​មាន​គភ៌។ ស្ត្រី​ភាគ​ច្រើន​នឹង​ថយ​ចុះ​នៅ​អាការៈ​ចាញ់​កូន​វិញ​ បន្ទាប់​ពី​សប្ដាហ៍​ទី​១៣។ ជំងឺ​ចាញ់​កូន​ជា​រឿង​ធម្មតា​របស់​ស្ត្រី​មាន​គភ៌​ ដូច្នេះ​ពុំ​គួរ​មាន​ការ​ព្រួយ​បារម្ភ​ឡើយ។ តែ​អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជា​មួយ​ពេទ្យ​ ប្រសិនបើ​អ្នក​ ស្រក​ទម្ងន់ ឬ​ខ្វះ​ជាតិ​ទឹក ជា​ដើម។ ខាង​ក្រោម​នេះ​ ជា​ឱសថ​ធម្មជាតិ​សម្រាប់​ជំងឺ​ចាញ់​កូន។
    ១. ញ៉ាំ​ទឹក​ខ្ញី​លាយ​ជាមួយ​ទឹក​ឃ្មុំ​បន្ទាប​ពី​ភ្ញាក់​ពី​ដំណេក។
    ២. ផឹក​ទឹក​ក្រូច​ឆ្មា​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ ៣ដង​ក្នុង​១ថ្ងៃ។
    ៣. ញ៉ាំ​ទឹក​តែ​ជាមួយ​នំ​ពេល​ងើប​ពី​គេង។
    ៤. ​ ត្រូវ​ឲ្យ​ប្រាកដ​ថា​ក្រពះ​របស់​អ្នក​មិន​ទទេ​។ គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ញឹកញាប់។
    ៥. សម្រាក​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​នឿយហត់​ក៏​ជា​បុព្វហេតុ​នៃ​ជំងឺ​ចាញ់​កូន​ដែរ។ បើ​អ្នក​ក្អួត​ច្រើន​ដង​ ត្រូវ​កំណត់​អាហារ​ណា​ដែល​ស្រប​នឹង​អ្នក។
    ៦. ញ៉ាំ​ទឹក​១កែវ​រៀងរាល់​ម៉ោង។
    ៧. ញ៉ាំ​អាហារ​ដែល​សំបូរ​ជាតិ​ទឹក​ ហើយ​មាន​ជាតិ​ខ្លាញ់​តិច។
    ៨. ហាត់ប្រាណ​បែប​ស្រាល​ ដូចជា​ដើរ​ក្នុង​សួនច្បារ​ជា​ដើម។
    ៩. ជៀសវាង​អាហារ​ដែល​មាន​ក្លិន​ឆួល​ខ្លាំង​ ទឹក​អប់ បារី និង​របស់​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ខ្លួន។
    ១០. រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ខ្ពស់​។ ការ​ចាញ់​កូន​ច្រើន​កើត​នៅ​ពេល​ព្រឹក​ ព្រោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ ដោយ​សារ​តែ​ អ្នក​មិន​បាន​ញ៉ាំ​អ្វី​នៅ​ពេល​យប់។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.