ផលវិបាកនៃស្រាបៀរ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ផលវិបាកនៃស្រាបៀរ
           លោកវេជ្ជបណ្ឌិត ចូសេហ្វស៊ីអេនរ៍ដឺសុន មកពីសាកលវិទ្យា- ល័យញូវយ៉កសហរដ្ឋអាមេរិកបានរាយការណ៍អំពីលទ្ធផលនៃការ សិក្សាស្រាវជ្រាវមកថា អ្នកជំងឺដែលមានភាវៈសាច់ដុះក្នុងពោះវៀន
    ២,២៩១ នាក់បានផ្ដល់ទិន្នន័យដូចគ្នាមកថាបានផឹកគ្រឿងស្រវឹងជាពិសេសស្រាបៀរជា ប្រចាំរាល់ថ្ងៃ។ពេលដែលធ្វើការប្រៀបធៀបអ្នកដែលមិនផឹកនោះឃើញថាអ្នកដែលផឹកមាន ការប្រឈមមុខនឹងរោគពោះវៀនភាវៈសាច់ដុះក្នុងពោះវៀននិងរោគមហារីកពោះវៀនខ្ពស់ ដល់ទៅ២ដង។ ជាតិអាកុលដែលផឹកចូលទៅវានឹងបង្កឱ្យក្រហាយសន្ទះស្រោបខាងក្នុងពោះ វៀន។កាលណាយើងផឹកជាប់គ្នាជាប្រចាំវានឹងធ្វើឱ្យកោសិកាសន្ទះស្រោបលូតលាស់ខុស ប្រក្រតីហើយបើមានបច្ច័យផ្សេងៗគួបផ្សំផងដូចជាអាយុជាង ៦០ ឆ្នាំជក់បារីច្រើនមានភាវៈ ទម្ងន់លើសឬទំនងជាកើតរោគធាត់។កត្តាទាំងអស់នេះវាកាន់តែបង្កើនការប្រឈមមុខកាន់ តែខ្លាំងថែមទៀត។ដូច្នេះដើម្បីសុខភាពនៃប្រព័ន្ធរំលាយអាហារល្អក្រៅពីផ្អាកទទួលទានគ្រឿង ស្រវឹងនិងបញ្ឈប់នូវរាល់បច្ច័យទាំងឡាយណាដែលជាការប្រឈមមុខផ្សេងៗ ហើយគួរតែ ទទួលទានអាហារណាដែលមានាកាកសៃខ្ពស់ដូចជាបន្លែផ្លែឈើគ្រាប់ធញ្ញជាតិដែលអាហារ ជំពូកនេះវាអាចជួយឱ្យពោះវៀនដំណើរការបានល្អ ហើយគន្លឹះសំខាន់មួយទៀតដែលអាច ជួយយើងបានគឺការហាត់យោហ្គាដែលមានការពន្យឺតផ្នែកខ្នងដែលជួយឱ្យអវយវៈក្នុងពោះ មានភាពរឹងមាំ។ម្ដងនេះមុនផឹកប្រាកដជាត្រូវឈប់គិតបន្តិចសិនពីព្រោះសុខភាពាមានសារ សំខាន់ណាស់ចំពោះមនុស្សយើង៕
          ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ
          ប្រចាំថ្ងៃទី ២១- ២៨ កុម្ភះ ឆ្នាំ ២០០៦



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.