ក្រូចឆ្មាល្អសម្រាបសុខភាព

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រូចឆ្មាល្អសម្រាបសុខភាព
           បន្ទាប់ពីភ្ញាក់ពីដំណេកថ្មីៗ រាងកាយប្រៀបដូចជាធុងទទេ ដែលត្រៀមនឹងស្រូបយកនូវសារធាតុអាហារបានល្អបំផុត។ 
           ចូរអ្នកច្របាច់ទឹកក្រូចឆ្មារស្រស់មួយចំហៀងផ្លែលាយជាមួយ
    ទឹកក្តៅបន្ទាប់មកទទួលទានឲ្យអស់។ វីតាមីន ត្រូវបានរាងកាយស្រូបយកនិងភ្ញោចដល់ ប្រព័ន្ធទាំងអស់នៃសព៌ាង្គកាយទាំងប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបញ្ចេញចោលឲ្យធ្វើការ បានពេញមួយថ្ងៃ។
           នៅក្នុងទឹកក្រូចឆ្មារ មានជាតិកាល់ស្យួម ប្រសិនបើទទួលទានទឹកក្រូចឆ្មារ តាំងពីព្រឹក កាល់ស្យូមនឹងទៅប្រមូលផ្តុំនៅក្នុងកោសិកាខ្លាញ់ ដើម្បីជួយឲ្យកោសិកាបំបែកខ្លួន រួច បញ្ចេញមកក្រៅរាងកាយ។
           អ្នកអាចចិតក្រូចឆ្មារ ជាចំណិតតូចៗដាក់ក្នុងប្រអប់ដាក់នៅជិតខ្លួនលុះដល់ពេលដែល អ្នកត្រូវទទួលទានអាហារ មិនថា ពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចនោះទេ អ្នកអាចច្របាច់ទឹក ក្រូចឆ្មារធ្វើការបានល្អ ហើយធ្វើឲ្យភាពធាត់ មិនអាំចមកបៀតបៀនអ្នកបានឡើយ។
           អ្នកអាចហាន់សំបកក្រូចឆ្មារ ជាសរសៃតូចៗឆ្មារៗ ហើយរោយពីលើអាហារនោះកាន់តែ ធ្វើឲ្យអាហារមានប្រយោជន៏ថែមទៀត៕
          ដកស្រងពីទស្សនាវដ្តីអង្គរធំ ច្បាប់២៧៣ ឆ្នាំទី១១ ប្រចាំថ្ងៃទី ២៧ មិនា ០៦ មេសា ២០១០



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.