តេអ៊ីរ៉ង់៖ CIA និង ម៉ូស្សាដ ជាអ្នកស្ថិតនៅ ក្រោយខ្នងចំពោះ អំពើដ៏គួរឲ្យស្អប់ខ្ពើម នៃការសម្លាប់ អ្នកវិទ្យា សាស្ត្រ នៅទីក្រុង តេអ៊ីរ៉ង់ នៅសប្តាហ៍នេះ។ នេះបើតាមមេដឹកនាំជាន់ខ្ពស់ របស់អ៊ីរ៉ង់ បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ម្សិលមិញនេះ ដែលជាសារ រំលែកទុក្ខមួយ ចំពោះគ្រួសារលោក ម៉ូស្តាហ្វា អាម៉ាឌី រ៉ូហ្សាន នោះ។
លោក ខាមីណៃ Khamenei បាននិយាយនៅក្នុងសារដែលបានបង្ហោះនៅក្នុង វែបសាយរបស់ លោកថា នេះជា ការធ្វើឃាតដែលកំសាកជាទីបំផុត ជាការប្រព្រឹត្តដោយពួកគេ ដែលមិន ហ៊ានអះអាង ពីបទឧក្រិដ្ឋដ៏គួរឲ្យស្អប់ ខ្ពើមរបស់ពួកគេ ដោយមិនព្រមចេញ មុខ ទទួលខុស ត្រូវនោះទេ។ វាជាការប្រព្រឹត្តមួយដូចនឹងឧក្រិដ្ឋកម្ម ផ្សេងទៀតជាមួយគម្រោង ឬការគាំទ្រពី បណ្តាញពាណិជ្ជកម្មនៃ CIA និង ម៉ូស្សាដផងដែរ។
ការចោទប្រកាន់របស់លោក ប្រឆាំងអាមេរិក និងភ្នាក់ងារចារកម្មរបស់ អ៊ីស្រាអ៊ែល មិនមាន ភស្តុតាងច្បាស់ លាស់នៅឡើយទេ ដោយរបបរបស់អ៊ីរ៉ង់បានធ្វើឡើង យ៉ាងខ្ទរខ្ទារមួយ កាលពីថ្ងៃពុធ ទី១១ ខែមករា កន្លង ទៅនេះអំពីការ សម្លាប់លោក ម៉ូស្តាហ្វា អាម៉ាឌី រ៉ូស្សាន ដែលជាប្រធាននៃ គម្រោងចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមដ៏ធំនោះ។
លោក ខេមីណៃ បានិយាយថា ភាពចម្រូងចម្រាស់របស់អ៊ីរ៉ង់ចំពោះកម្មវិធី នុយក្លេអ៊ែរនេះ មិនផ្អែកទៅលើបុគ្គលតែម្នាក់នោះទេ ហើយពួកយើងមានគម្រោងនឹងបន្ត ការប្តេជា្ញខាងផ្នែក ថាមពលនេះឲ្យបាន។
គួរបញ្ជាក់ឲ្យដឹងផងដែរថា រដ្ឋមន្ត្រីក្រសួងកាបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន កាលពីថ្ងៃពុធ ទី១១ កន្លងទៅនេះ បានធ្វើការបដិសេធថា អាមេរិកមិនបានជាប់ទាក់ទងអ្វី ចំពោះការ សម្លាប់ អ្នកវិទ្យាសាស្ត្រ រូបនោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.