ចាន់ វ៉ែន ស្ថិតក្រោម ការតាមប្រម៉ាញ់ របស់សមត្ថកិច្ច បន្ទាប់ពីយកឈ្មោះ ថ្នាក់ ដឹកនាំ ប្រើប្រាស់ខុសច្បាប់

កណ្ដាល ៖ ជនជាប់ចោទ ឈ្មោះ ចាន់ វ៉ែន ដែលត្រូវបាន ព្រះមហាក្សត្រ ឡាយ ព្រះហស្ថលេខា លើព្រះរាជក្រិត្យ ដកតួនាទី ពីទីប្រឹក្សារាជរដ្ឋាភិបាល ហើយ បច្ចុប្បន្នត្រូវ បានតុលាការ ខេត្ដកណ្ដាល ចេញដីកាតាម ចាប់ខ្លួនពីបទ ប្រើប្រាស់ ឯកសារសាធារណៈ  ជាប់ពាក់ព័ន្ធនឹងលិខិតស្នាម ជាកម្មសិទ្ធិរបស់ ខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន កំពុង ស្ថិតនៅក្រោមការប្រម៉ាញ់របស់សមត្ថកិច្ច ពាក់ព័ន្ធនានា ខណៈដែលបក្ខពួករបស់ខ្លួន មួយចំនួន ជាប់ពន្ធនាគារនៅខេត្ដកណ្ដាល នោះ ។
ជនជាប់ចោទ ចាន់ វ៉ែន ក៏ត្រូវបានតុលា ការខេត្ដកណ្ដាល កាលពីពេលថ្មីៗនេះសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ គិតពី ថ្ងៃចាប់ខ្លួន ដែលជាប់ ពាក់ព័ន្ធនឹងការក្លែង លិខិតស្នាមផ្សេងៗ របស់ខុទ្ទកាល័យសម្ដេច តេជោ ហ៊ុន សែន រួមទាំងមនុស្សមួយចំនួន ទៀត ខ្លះកំពុងជាប់ពន្ធនាគារ និងខ្លះទៀត កំពុងរត់គេចខ្លួន ។
ជុំវិញបញ្ហាខាងលើនេះ ប្រភពព័ត៌មាន ពីសាលាដំបូង ខេត្ដកណ្ដាលបានឱ្យដឹងថា រឿងនេះបានកើតឡើង តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ដែលនៅពេលនោះជនជាប់ចោទ ម្នាក់ឈ្មោះ ស្ដើង សារឿន ហៅ សុខ សារឿន អតីតសមាជិកក្រុមការងារ សុខភាពប្រជា ជន របស់សម្ដេចតេជោ ហ៊ុន សែន បានទាក់ ទងជាមួយឈ្មោះ ព្រំ អូន និងសុខ សារុន ដើម្បីរត់ការសុំតួនាទី នៅក្នុងជួររាជរដ្ឋាភិ បាល ។ ពេលនោះ ស្ដើង សារឿន បានប្រគល់ ប្រាក់មួយចំនួនឱ្យទៅជនជាប់ចោទ ព្រំ អូន  និង សុខ សារុន ជាថ្នូរនឹងការបានលិខិតដែល  មានចំណារឯកភាពយល់ព្រម ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ ដើម្បីបានតួនាទីដែលខ្លួនចង់បាន។
ប្រភពបានបន្ដទៀតថា បន្ទាប់មកជន ជាប់ចោទទាំងពីរ បានប្រគល់លិខិតចំនួន ២ ច្បាប់ ដែលមានចំណារឯកភាពពីសម្ដេច នាយករដ្ឋមន្ដ្រី ទៅឱ្យឈ្មោះ ស្ដើង សារឿន  ហើយជននេះ បានប្រគល់ប្រាក់មួយចំនួន ទៅឱ្យជនជាប់ចោទ ទាំងពីរខាងលើ ហើយ ក៏យកលិខិតនេះ ទៅសួរនាំតាមក្រសួងស្ថា ប័នពាក់ព័ន្ធ ប៉ុន្ដែ ខាងក្រសួង និងស្ថាប័ន ទាំងនោះ បានឆ្លើយមកវិញថា ជាឯកសារ ក្លែងក្លាយ ទើបដឹងថា ខ្លួនចាញ់បោក ព្រំ អូន និង សុខ សារុន ។
ប្រភពព័ត៌មាន ពីសាលាដំបូង ខេត្ដ កណ្ដាលបានបន្ដទៀតថា បន្ទាប់ពីដឹងខ្លួនថា ចាញ់បោកជនទាំងពីរនាក់នេះ ទើប ស្ដើង សារឿន ក៏បានទាក់ទងឈ្មោះ ចាន់ វ៉ែន ដែល ពេលនោះជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយ ក៏បានចូលជាសមាជិក ក្រុមការងារសុខភាព របស់សម្ដេចតេជោ ហ៊ុន សែន ។  អំឡុងពេល កំពុងបំពេញការងារ ស្ដើង សារឿន ត្រូវបាន ចាន់ វ៉ែន ដែលមានតួនាទីជាអនុប្រធានក្រុម ការងារផងដែរនោះ បានចេញលិខិតមួយ ចំនួនយកទៅប្រើប្រាស់ ដោយមានសញ្ញា របស់ខុទ្ទកាល័យសម្ដេចតេជោ ប៉ុន្ដែ ខាង ខុទ្ទកាល័យ បានចោទប្រកាន់ថា ជាការប្រើ ប្រាស់គ្មានការអនុញ្ញាត ។
បើយោងតាមប្រភពខាងលើ ក្នុងចំណោម លិខិតទាំងនោះមានលិខិតមួយ ជាលិខិតថត ចម្លង មានការកាត់តបិទ ឈ្មោះសម្ដេចតេជោ ដែលលិខិតដើម ពុំមានឈ្មោះសម្ដេចតេជោ ឡើយ។ បន្ទាប់ពីបានតាមដានរឿងរ៉ាវទាំង អស់នេះ កម្លាំងនគរបាលខេត្ដកណ្ដាលរបស់ លោកឧត្ដមសេនីយ៍ អ៊ាវ ចំរើន ឃាត់ខ្លួន ឈ្មោះ ស្ដើង សារឿន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ ព្រមទាំងឆែកឆេរក្នុងរថយន្ដ ហើយរកឃើញឯកសារក្លែងក្លាយមួយចំនួន រួចហើយសមត្ថកិច្ច បញ្ជូនជននេះទៅតុលា ការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១ ចៅក្រមសាលាដំបូងខេត្ដកណ្ដាល ដែលជា ប្រធានអង្គជំនុំជម្រះ លោក លឹម សុគន្ថា បានបើកសវនាការ ហើយផ្ដន្ទាទោសជនដែល ពាក់ព័ន្ធនៅក្នុងរឿងនេះ ជាប់ពន្ធនាគាចំនួន ៧ឆ្នាំ ពីបទ ក្លែងបន្លំឯកសារសាធារណៈ ហើយលោកចៅក្រម បានសម្រេចផ្ដន្ទាទោស ស្ដើង សារឿន ដាក់ពន្ធនាគារ ២ឆ្នាំ ដោយ អនុវត្ដទោសក្នុងពន្ធនាគារ ចំនួន ១៤ ខែ  ហើយទៅសល់ពីនោះត្រូវព្យួរ ដែលចៅក្រម បានកែប្រែបទចោទប្រកាន់ មកជាបទ ប្រើ ប្រាស់ឯកសារសាធារណៈក្លែង ។
យោងតាមប្រភពព័ត៌មាន ពីសាលាដំបូង ខេត្ដកណ្ដាលដដែល បានបញ្ជាក់ទៀតថា សមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមចាប់ឈ្មោះ ចាន់ វ៉ែន ដែលត្រូវបានចៅក្រម សាលាដំបូង ខេត្ដលោក លឹម សុគន្ថា សម្រេចផ្ដន្ទាទោស កំបាំងមុខឱ្យជាប់ពន្ធនាគារ ចំនួន ៧ឆ្នាំ គិត ពីថ្ងៃចាប់ខ្លួនបាន ។
មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថា ជនជាប់ ចោទរូបនេះ នឹងត្រូវបានចាប់ខ្លួននាពេលខាង មុខដ៏ខ្លីដើម្បីជាការព្រមាន ដល់ជនដទៃ ទៀត កុំចេះតែយកឈ្មោះ ថ្នាក់ដឹកនាំមក ប្រើប្រាស់ខុសច្បាប់ ជាពិសេសរាល់ត្រា និង ហត្ថលេខា នៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ថា កន្លងទៅមានបុគ្គលមិន តិចឡើយ ដែលបានយកឈ្មោះរបស់សម្ដេច និងលោកជំទាវទៅប្រើប្រាស់ ដើម្បីកាងបទ ល្មើសខុសច្បាប់ក្នុង អាជីវកម្មរបស់ខ្លួន ប៉ុន្ដែ ជនទាំងអស់នេះ ត្រូវបានចាប់ខ្លួន និងផ្ដន្ទា ទោសជាបន្ដបន្ទាប់ ៕
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.