គេហទំព័រ BGR បានឲ្យដឹងកាលពីថ្ងៃទី ១១ កន្លងទៅនេះថា ក្រុមហ៊ុន Dell នឹងឈានជើងចូលប្រឡូកក្នុងទីផ្សារ Tablet នៅឆ្នាំ ២០១២វិញ ហើយអាចចូលទៅជាមួយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Microsoft គឺ Windows 8 ទៀតផង។
លោក Steve Felice ប្រធានផ្នែកពាណិជ្ជកម្មរបស់ ក្រុមហ៊ុន Dell បានឲ្យដឹងថា Dell នឹងនាំយកអ្វីដែលកាន់តែអស្ចារ្យជាងមុន ហើយនឹងធ្វើឲ្យបានប្រុងប្រយ័ត្នជាងមុននៅពេលឈានជើងចូលក្នុងទីផ្សារ Tablet វិញ។ បរាជ័យជាមួយ Dell Streak គឺបណ្ដាលមកពីក្រុមហ៊ុនមិនបានយកចិត្តទុកដាក់លើប្រព័ន្ធប្រតិបត្តិការ ក៏ដូចជាផ្នែករឹង ប៉ុន្តែពេលនេះក្រុមហ៊ុនយល់ពីចំណង់ចំណូលចិត្តរបស់អតិថិជនហើយ។ ទោះជាយ៉ាងណា Dell មិនទាន់បានប្រកាសថានឹងជ្រើសយកប្រព័ន្ធប្រតិបត្តិការណាមួយនៅឡើយទេ ជម្រើសអាចជា Windows 8 និង Android។
ក្រុមហ៊ុន Dell មានគម្រោងផ្តោតសំខាន់ទៅលើទីផ្សារអតិថិជន ច្រើនជាងសហគ្រិន ហើយលោក Felice បានសំដែងការពេញចិត្តចំពោះប្រព័ន្ធប្រតិបត្តិការរបស់ Microsoft គឺ Windows 8 ណាស់។ ដូច្នេះ Windows 8 អាចមានភាគរយច្រើនដើម្បីក្លាយជាជម្រើស។
គួរបញ្ជាក់ថា Dell Streak បានជួបបរាជ័យយ៉ាងខ្លាំង ដែលជាលទ្ធផលធ្វើឲ្យ Dell សម្រេចបោះបង់ផលិតផលទាំងនោះចោល។
តើប្រិយមិត្តចង់ឲ្យ Dell ជ្រើសរើស Android ឬ Windows 8 សម្រាប់ឆ្នាំ ២០១២នេះ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.