Kodak​ដង្ហើម​ចង្រឹត​ប្រឹង​ប្តឹង​Apple​និង​HTC

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Kodak កំពុង​ជួប​ប្រទះ​នឹង​សុបិន​អាក្រក់​ផ្នែក​ហិរញ្ញវត្ថុ​ហើយ ជា​ពិសេស​មាន​របាយការណ៍​ថា​ក្រុមហ៊ុន​កាមេរ៉ា​មួយ​នេះ​កំពុង​រៀបចំ​ឯកសារ​ក្ស័យធន​ទៀត​ផង។ ស្រព​ពេល​នេះ​ដែរ Kodak បាន​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន HTC និង Apple ដែល​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជា​យុទ្ធសាស្ត្រ​ដើម្បី​លក់​ប៉ាតង់​ចេញ។ នេះ​ដោយ​យោង​តាម​គេហទំព័រ BGR
    ក្រុមហ៊ុន Kodak បាន​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន Apple និង HTC បាន​រំលោភ​បំពាន​លើ​ប៉ាតង់​របស់​ខ្លួន។ ក្នុង​នោះ​ Apple រង​ការ​ចោទ​ប្រកាន់​បួន​ករណី ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូបភាព​ឌីជីថល ការ​ចាប់​យក​រូបភាព ការ​បញ្ជូន​រូបភាព​តាម​អ៊ីមែល តាម​បណ្ដាញ​ទូរស័ព្ទ ឬ​តាម​ wireless LAN Network ជា​ដើម។ ឧបករណ៍​អេឡិចត្រូនិក​ដែល​ជា​គោលដៅ​នៃ​ពាក្យ​បណ្ដឹង​រួម​មាន iPad 2, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S និង iPod Touch (ជំនាន់​ទី​ ៤)។
    ចំណែក​ឯ HTC រង​ការ​ប្ដឹង​ដោយ​សារ​ប៉ាតង់​ចំនួន​បួន​ដូច​ Apple ដែរ ប៉ុន្តែ​មាន​បន្ថែម​ប៉ាតង់​មួយ​ផ្សេង​ទៀត​ដែល​គ្រប​ដណ្ដប់​លើ​ការ​ចាប់​យក​រូបភាព​នឹង​ថ្កល់។
    Florian Mueller នៃ FOSS Patents បាន​ទស្សន៍ទាយ​ថា​ការ​ប្តឹងផ្តល់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​ចុងក្រោយ​ដើម្បី​លក់​ប៉ាតង់​របស់​ខ្លួន​ចេញ។ ប៉ុន្តែ Mueller ជឿ​ថា​ទោះ​បី​ជា Apple និង HTC កំពុង​ប្តឹង​គ្នា​ទៅវិញ​ទៅ​មក​ក៏​ដោយ ក៏​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​អាច​សហការ​រួម​ដៃ​គ្នា​ផ្តួល Kodak ដែរ។
    តើ​ប្រិយមិត្ត​យល់​ថា​នេះ​ពិត​ជា​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់ Kodak មែន​ទេ? បើ​មែន​តើ Kodak អាច​យក​ឈ្នះ​រឿង​ក្តី​ប្តឹងផ្តល់ Apple និង HTC ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.