eadlines: កងទ័ព​ភូមា ត្រូវបាន​គេ​ប្រាប់​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រ​ហារ​លើ​តំបន់​ជម្លោះ Aston Martin Rapide ឆ្នាំ​២០១២​កែ​មុខ និង​កម្លាំង​ម៉ាស៊ីន

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120105_26c
    រថយន្ត​ Aston Martin Rapide ឆ្នាំ​២០១២ ត្រូវ​បាន​បណ្ដា​វិបសាយ​រថយន្ត​អះអាង​ថា​បាន​កែប្រែ​មុខ​មាត់​ថ្មី និង​កម្លាំង​ម៉ាស៊ីន​ឲ្យ​កាន់​តែ​ខ្លាំង។
    រថយន្ត​ប្រណីត​បែប​ស្ព័រ​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​នេះ​នឹង​ត្រូវ​បាន​ បង្កើន​កម្លាំង​ម៉ាស៊ីន V-12 ចំណុះ​ 6.0-liter ដែល​អាច​បង្កើត​ថាមពល​៥១០​សេសេ ត្រូវ​នឹង​ខ្នាត 443 lb-ft of torque និង​កម្លាំង​រមួល 5000 rpm។ បំពាក់​ដោយ​បច្ចេកវិទ្យា Touchtronic 2 រថយន្ត​មាន​កម្រិត​ល្បឿន​៦​លេខ។
    ថ្វី​ដ្បិត​តែ​វា​មាន​ទម្ងន់​ដល់​ទៅ​ជិត​២​តោន ប៉ុន្តែ​ Aston Martin Rapide អាច​បង្កើន​ល្បឿន​បាន​ពី ០ ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​ម៉ោង នៅ​ថិរវេលា​ត្រឹម​តែ​៥​វិនាទី​ប៉ុណ្ណោះ ខណៈ​ដែល​ល្បឿន​កំពូល​របស់​វា​គឺ​​ ៣០០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ទន្ទឹម​នឹង​ល្បឿន​បះសក់​ គួប​ផ្សំ​នឹង​ថាមពល​ខ្លាំង​ក្លា​នោះ វា​ក៏​ស៊ី​សាំង​មិនតិច​ដែរ គឺ​សាំង​មួយ​លីត្រ​អាច​រត់​បាន​ចម្ងាយ​ពី​៥​ទៅ​៨​គីឡូម៉ែត្រ។
    ជាមួយ​នឹង​តម្លៃ​ជិត​៣៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង រថយន្ត​ Aston Martin Rapide ឆ្នាំ​២០១២​នឹង​បង្ហាញ​មុខ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​នេះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.