Bajaj RE60 ថោក​ជាង Tata Nano

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120105_26b
    ប៊ុមបៃ : ក្រុមហ៊ុន​ផលិត​ម៉ូតូ Bajaj Auto Ltd. នៅ​ប្រទេស​ឥណ្ឌា ស្រាប់​តែ​បង្ហាញ​មុខ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ជា​យាន​កង់​បួន​ដែល​មាន​ តម្លៃ​មិន​ដល់​៣​ពាន់​ដុល្លារ​ផង​ក្នុង​មួយ​គ្រឿង។ រថយន្ត​ Bajaj RE60 រាង​កន្តុប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រកួត​របស់​រថយន្ត​ឥណ្ឌា​ដូច​ គ្នា​គឺ​ Tata Nano ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឡាន​មាន​តម្លៃ​ថោក​បំផុត​ក្នុង​លោក។
    ជាមួយ​នឹង​ម៉ាស៊ីន​កម្លាំង ២០០ សេសេ រថយន្ត​ Bajaj RE60 ​ដែល​ដើរ​ដោយ​ថាម​ពល​សាំង​អាច​បង្កើន​ល្បឿន​រហូត​ដល់​ទៅ​៧០​គីឡូម៉ែត្រ​ក្នុង ​មួយ​ម៉ោង។ យោង​តាម​កាសែត​ក្នុង​ស្រុក Times of India ក្រុមហ៊ុន​ Bajaj Auto Ltd. សង្ឃឹម​ថា​ខ្លួន​ក៏​អាច​នាំ​ចេញ​រថយន្ត​  Bajaj RE60 ទៅ​កាន់​បណ្ដា​ប្រទេស​ដទៃ​ដែរ។ ដំណើរ​ការ​ផលិត​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​យ៉ាង​ពេញ​លេញ​នៅ​ប៉ុន្មាន​ខែ​ខាង​ មុខ។
    ចំណែក​ឯ​រថយន្ត Tata Nano របស់​ក្រុម​ហ៊ុន​ឥណ្ឌា Tata Motors វិញ វា​ទើប​បង្កើន​ថ្លៃ​ពី​ ២១០០​ដុល្លារ ទៅ​ជាង​២៥០០​ដុល្លារ ដោយ​សារ​តែ​វត្ថុ​ធាតុ​ដើម​ឡើង​ថ្លៃ​ និង​តម្រូវ​ការ​កែ​កុន​បន្ថែម​ដើម្បី​បញ្ជ្រាប​ខ្លួន​ក្នុង​ទីផ្សារ​​ អន្តរជាតិ​។ វា​មាន​កម្លាំង​ម៉ាស៊ីន ៣៥​សេសេ និង​៦២៤​សេសេ​ ដែល​ស៊ីសាំង​ ១ លីត្រ ក្នុង​ចម្ងាយ​ផ្លូវ​២១​គីឡូ​ម៉ែត្រ​។ វា​មាន​ល្បឿន​ខ្ពស់​បំផុត​១០៥ គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។ បរិវេណ​ខាង​ក្នុង​រថយន្ដ​គឺ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ធំ​៤​នាក់​។ Tata Nano ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រថយន្ត​​សម្រាប់​ប្រជាជន​ឥណ្ឌា​ បើក​បរ​លើ​ផ្លូវ​ចង្អៀត​កន្លុក​កន្លៀត​។​ វា​គ្មាន​ពោង​សុវត្ថិភាព ប្រព័ន្ធ​ថាមពល​ចង្កូត​ស្វ័យ​ប្រវត្ដិ និង​ប្រព័ន្ធ ហ្វ្រាំង​ស្វ័យ​ប្រវត្ដិ​នោះ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.