EU​បើក​ភ្លើង​ខៀវ​ឲ្យSony ទិញ Ericssonហើយ

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មី​ៗ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប បាន​ឯកភាព​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់ Sony ក្នុង​ការ​ទិញ​យក​ភាគហ៊ុន​របស់ Ericsson ក្នុង​សម្ព័ន្ធ Sony Ericsson ហើយ។ នេះ​ដោយ​យោង​ទៅ​តាម​គេហទំព័រ GSMArena។
    សម្ព័ន្ធ​ដែល​មាន​អាយុកាល ១០ ឆ្នាំ ពេល​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ ហើយ​ការ​ឯកភាព​ពី​សហភាព​អឺរ៉ុប គឺ​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​សម្រាប់ Sony។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី ខែ​តុលា​ ឆ្នាំ ២០១១ ក្រុមហ៊ុន Sony បាន​ប្រកាស​ទិញ​យក​ភាគហ៊ុន​របស់ Ericsson ក្នុង​តម្លៃ​ ១,0៥ ពាន់​លាន​ផោន ឬ​ប្រមាណ ​១,៦ ពាន់លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ Sony បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ត្រីមាស និង​ឃើញ​ថា​ខាត​បង់​អស់​ប្រមាណ ២០៧ លាន​ផោន ដោយ​អាច​លក់​បាន​ទូរស័ព្ទ​បាន​តែ ៣៤,៤ លាន​គ្រឿន​ក្នុង​រយៈ​ពេល​ពេញ​ ១ ឆ្នាំ ដែល​នេះ​មិន​ស្មើ​ Apple លក់​ក្នុង​មួយ​ត្រីមាស​ផង។
    តើ​ប្រិយមិត្ត​យល់​ថា​ការ​សម្រេច​ចិត្ត​របស់ Sony នឹង​អាច​ជួយ​សង្គ្រោះ​ស្ថានការណ៍​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ឬ​រឹត​តែ​ធ្វើ​ឲ្យ​ដុន​ដាប? ហេតុ​អ្វី​Smartphone សូនី រត់​មិន​ទាន់​សូម្បី​តែ​Samsung?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.