Facebook សង្ឃឹម​បាន ១ពាន់​លាន​នាក់

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • យោង​ទៅ​តាម​ការ​វិភាគ​ទីផ្សារ​ឌីជីថល​របស់​iCrossing ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ មករា ម្សិល​មិញ​នេះ បាន​បញ្ជាក់​ថា ចំនួន​អ្នក​ប្រើប្រាស់​Facebook នឹង​កើន​ពី​តួលេខ​ចាស់​ជាង ៨០០លាន​នាក់ ទៅ ១ពាន់លាន​នាក់ ត្រឹម​ខែ សីហា ២០១២​ឆ្នាំ​នេះ។
    របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំនួន​អ្នក​ប្រើប្រាស់​គេហទំព័រ​ទំនាក់ទំនង​សង្គម​មួយ​នេះ ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​រួមមាន ឥណ្ឌា កើន​ពី ២២លាន ទៅ ៣៦ លាន​នាក់ ឯ ប្រេស៊ីល​បច្ចុប្បន្ន​មាន​ ៣០លាននាក់ ខណៈ​តួលេខ​ចាស់​មាន​ត្រឹម​តែ ១៣លាន​នាក់។ តួលេខ​នេះ​គិត​ត្រឹម ៩​ខែ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។
    គ្រាន់​តែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពីរ​ធំៗ​នេះ សរុប​ទៅ​កើន​ជាង ៣០លាន​នាក់​ទៅ​ហើយ ចុះ​ទម្រាំ​បណ្ដា​ប្រទេស​​ផ្សេង​ទៀត ទម្រាំ​ដល់​ខែ សីហា នេះ​នឹង​កើន​បាន​ប៉ុន្មាន​ទៅ? ហ្នឹង​មិន​ទាន់​រាប់​បញ្ចូល​តួលេខ​ប្រទេស​កម្ពុជា​ផង…។
    តើ​Facebook អាច​ទទួល​បាន​តួលេខ​នេះ​ទៅ​តាម​កាល​កំណត់​ទេ? ហេតុ​អ្វី?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.