ថ្មីនេះគេហទំព័រ bgr បានចុះផ្សាយថា មានប្រជាជនចិនរាប់ពាន់នាក់តម្រង់ជួរចាំទិញទូរស័ព្ទ iPhone 4S នៅប្រទេសចិន ប៉ុន្មានម៉ោងមុននេះ។
ក្នុងរយៈពេលប្រមាណ ៨ម៉ោងទៀតប៉ុណ្ណោះទូរស័ព្ទ iPhone 4S របស់ Apple នឹងចេញជាផ្លូវការជាលើកដំបូងនៅប្រទេសចិនហើយ។ ប្រជាជនចិនរាប់ពាន់នាក់បានឈរតម្រង់ជួរខាងក្រៅ Apple Store នៅទីក្រុង ប៉េកាំង និង សៀងហៃរួចជាស្រេច ដោយសង្ឃឹមថាបានSmartphone ម៉ូដែលចុងក្រោយរបស់Apple គឺ iPhone 4S យកមកប្រើប្រាស់ តាមរយៈការផ្គត់ផ្គង់សេវាកម្មបង់រំលោះ រយៈពេលចន្លោះពី២ ទៅ ៣ឆ្នាំ របស់ក្រុមChina Unicom។
ទិដ្ឋភាពនៅខាងក្នុងApple Store
ទិដ្ឋភាពឈរចាំទិញតាំងពីបីថ្ងៃមុនiPhone 4S ប្រកាសចេញលក់ចុះផ្សាយលើ Twitter
ចំណែកឯគេហទំព័រ9to5mac បានឲ្យដឹងថា មានអតិថិជនមួយចំនួនដោយធុញទ្រាន់នឹងការកកស្ទះ និងភ័យខ្លាចគេទិញមុនអស់ ក៏សម្រេចចិត្តចំណាយប្រាក់ប្រមាណ ១៦ដុល្លារអាមេរិក ជួលឲ្យគេចាំទិញឲ្យ។
អ្នកពាក់មួកក្រហម ជាជនដែលត្រូវគេជួលឲ្យចាំទិញiPhone 4S ឲ្យ
ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ iPhone 4S ត្រូវបានគេសង្ឃឹមថាអាចនឹងមាននៅ China Telecomក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំជាងគេលំដាប់ទី ៣ ក្នុងប្រទេសផងដែរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.