Galaxy S Advance​អស់​ពី​ល្បី​ឥឡូវ​ផ្លូវការ

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់​ពី​មាន​គេហទំព័រ​អន្តរជាតិ​ជា​ច្រើន​នាំ​គ្នា​បក​ស្រាយ​ថា​ Samsung I9070 Galaxy S Advance នឹង​មាន​វត្តមាន​ជា​ការ​បំពេញ​បន្ថែម​ទៀត​លើ​គ្រួសារ​ទូរស័ព្ទ​Smartphone ប្រើ​ Dual-core និង​ Android របស់​ Samsung ពេល​នេះ​Samsung បាន​ប្រកាស​ជា​ផ្លូវការ​ថា​ពិត​ជា​មាន Galaxy S Advance មែន ហើយ​ Samsung អះអាង​ថា​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​នឹង​ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​ពី​ក្រុមហ៊ុន​របស់​ខ្លួន។ នេះ​ដោយ​យោង​តាម​គេហទំព័រ GSMArena។
    Samsung I9070 Galaxys S Advance មាន​អេក្រង់​​ Super AMOLED ទំហំ​​ប្រមាណ ៤ អ៊ីញ ដែល​នេះ​ក៏​ជា​អ្វី​ដែល​មាន​នៅ​លើ​ Galaxy S ដែរ។ រី​ឯ​ប្រព័ន្ធ​ដំណើរការ​វិញ Galaxy S Advance  ប្រើ Android 2.3 Gingerbread ដោយ​មាន Dual-core Cortex-A9 CPU ល្បឿន 1GHz, RAM 768 MB និង​អង្គ​ចងចាំ​ខាង​ក្នុង​ 8GB និង 16GB។ ទូរស័ព្ទ​ដដែល​នេះ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 5MP អាច​ថត​វីដេអូ​ក្នុង​កម្រិត 720p អម​ដោយ​កាមេរ៉ា​មុខ​ទំហំ 1.3MP សម្រាប់​ video call ផង​ដែរ។
    ចំពោះ​ការ​តភ្ជាប់​ Galaxy S Advance ត្រូវ​បាន​រំពឹង​ថា​ជា​ទូរស័ព្ទ​ទំនើប​គ្រាន់​បើ ដោយ​អាច​ប្រើ 14.4 Mbps HSPA, មាន Wi-Fi a/b/g/n, A-GPS, Bluetooth 3.0 និង USB 2.0 រី​ឯ 4G ពុំ​មាន​នោះ​ទេ។
    Samsung មិន​ទាន់​បាន​បញ្ជាក់​ពី​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេហទំព័រ GSMArena អះ​អាង​ថា​​ប្រមាណ ១​ ទៅ ២ ខែ​ទៀត Samsung ប្រាកដ​ជា​ចេញ​លក់​ទូរស័ព្ទ​នេះ​ហើយ រី​ឯ​តម្លៃ​វិញ​គឺ​ដូច​ទៅ​នឹង Galaxy R ដែរ​គឺ​​ប្រហាក់ប្រហែល ៤៤៩,៩៩ ដុល្លារ។
    យ៉ាង​ម៉េច​ដែរ តើ Galaxy S Advance អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ពេញ​ចិត្ត​ដែរ​ឬ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.