Lee Hyori ស្ដារ​មុខ​មាត់​​រដូវ​ក្ដៅ​នេះ

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • “Sexy Queen”  Lee Hyori បាន​ត្រៀម​ខ្លួន​ជា​ស្រេច​​ក្នុង​ការ​ទាញ​យក​ភាព​ល្បីល្បាញ​សារ​ជា​ថ្មី​​​ក្នុង​ពិភព​តន្ត្រី​នា​រដូវ​ក្ដៅ​ឆ្នាំ​នេះ។


    Hyori កំពុង​​ថត​បទ​ចម្រៀង​ដែល​នាង​​ជ្រើសរើស​សម្រាប់​អាល់ប៊ុម ​ ហើយ​អ្នក​តំណាង​បាន​ទស្សន៍ទាយ​ថា​វត្តមាន​ស្ដារ​ភាព​ល្បី​ល្បាញ​របស់​នាង​ នឹង​ផ្ដើម​នៅ​រដូវ​ក្ដៅ ឬ រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ។
    នៅ​ថ្ងៃ​ទី ៣១ ខែ​មករា​នេះ អ្នក​តំណាង​ម្នាក់​នៅ​ក្នុង​ផលិតកម្ម​ដែល​​ Hyori ច្រៀង​ឲ្យ​បាន​បង្ហើប​ថា ” Lee Hyori កំពុង​តែ​មមាញឹក​នឹង​ការ​ចេញ​អាល់ប៊ុម​ថ្មី​របស់​នាង​ ហើយ​នាង​បាន​​​រៀប​ចំ​បទ​ចម្រៀង​ជា​ច្រើន​សម្រាប់​អាល់ប៊ុម​នោះ​”។
    ក្រៅ​ពី​រវល់​ក្នុង​ការ​ចេញ​អាល់ប៊ុម​ថ្មី ដើម្បី​​បង្ហាញ​ទេព​កោសល្យ​របស់​នាង Hyori ក៏​រវល់​ក្នុង​ការងារ​ជា​ពិធី​ការិនី​ឲ្យ​កម្មវិធី  “You & I with Jung Jae Hyung” របស់​ប៉ុស្តិ៍​ទូរទស្សន៍ SBS ​ផង​ដែរ។

    ប្រភព & រូបភាព៖ allkpop



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.