ម៉ោងប្រមាណជា ១ ថ្ងៃត្រង់នេះ សារព័ត៌មានវៀតណាមណិត បានចេញផ្សាយថា ក្រុមហ៊ុនរុករកយកGoogle បានសម្រេចប្រកាសចាប់ដៃសហការជាមួយក្រុមហ៊ុនទទួលផ្សព្វផ្សាយCleverAds របស់វៀតណាម។
ជុំវិញកិច្ចសហការនេះថ្នាក់ដឹកនាំ CleverAds ដែលមានស្នាក់ការធំនៅទីក្រុងហាណូយ កំពុងតែសិក្សាយ៉ាងល្អិតល្អន់ ដើម្បីរកឲ្យឃើញពីភាពអវិជ្ជមានណាមួយដែលកើតមានឡើងក្នុងពេលSearch រកឈ្មោះស្ថាប័នConsumer(អតិថិជនដែលមកផ្សាយពាណិជ្ជកម្មជាមួយCleverAds) របស់ខ្លួន ដើម្បីកែលំអ និងបំបាត់ចោលរាល់ភាពអសកម្មទាំងនោះ។
ម្យ៉ាងទៀត CleverAds នឹងទទួលបានលិខិតបញ្ជាក់ពីGoogle លើផ្នែក Advanced Technology តាមរយៈរូបភាពផ្ដល់ជា Google AdWords Certified Partner ដើម្បីបញ្ជាក់ថា Google បានរកឃើញដៃគូពាណិជ្ជកម្មអនឡាញដ៏គួរឲ្យជឿជាក់បំផុត បើគិតត្រឹម៤ ឆ្នាំចុងក្រោយ នេះក្នុងប្រទេសវៀតណាម។
“យើងកំពុងរិះរកគ្រប់មធ្យោបាយដើម្បីបង្កើតApplication ណាដែលមានលទ្ធភាពធ្វើកំណែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតម្លៃ ដែលយើងធ្លាប់មានលើអនឡាញ ឲ្យកាន់តែមានភាពសម្បូរណ៍បែប និងទទួលបានការចាប់អារម្មណ៍ទ្វេដង ក្នុងគោលបំណងពង្រីកសក្ដានុពលអាជីវកម្មក្នុងស្រុក”។ នេះជាការគូសបញ្ជាក់របស់ អ្នកចាត់ការទូទៅCleverAds លោកNguyen Khanh Trinh ។
CleverAds ជាភ្នាក់ងារទទួលផ្សព្វផ្សាយពាណិជ្ជកម្មមួយដ៏ធំ ក្នុងចំណោមបណ្ដាAgency ផ្សេងទៀតមិនជាច្រើនប៉ុន្មានរបស់វៀតណាម។ ជាក់ស្ដែងក្រុមហ៊ុនដែលសហការផ្សាយពាណិជ្ជកម្មជាមួយAgency នេះមានដូចជា Vietnam Airlines, Mobifone, Vinaphone, LG Electronic ក្រុមហ៊ុនហុង ដា ប្រចាំវៀតណាម និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀតជាច្រើន សរុបទៅជាង ១ពាន់ស្ថាប័ន។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.