ថ្មីៗនេះ iPad 3ផលិតផលជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបាន iLounge វាយតម្លៃមុនថានឹងនៅតែរក្សារូបរាងដូច iPad ជំនាន់មុនៗដែរ ពោលគឺដូច iPhone 4 និង 4S អញ្ចឹង។ នេះដោយយោងតាមគេហទំព័រ bgr។
បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាស iPhone 4S រួចមកមានអ្នកប្រើប្រាស់ជាច្រើនបានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរូបរាងរបស់ iPhone 4Sដែលដូចគ្នាបេះបិទនឹង iPhone 4។ តែអ្វីដែលគួរឲ្យខកចិត្តជាងនេះទៅទៀតនោះគឺក្រុមហ៊ុន Apple ទំនងជាបន្តនិន្នាការដូចគ្នាចំពោះ iPad 3 និង iPad 2។ នេះដោយយោងទៅតាមគេហទំព័រ iLounge ដែលទទួលបានការវាយតម្លៃផលិតផល Apple មុនពេលប្រកាស។
ប្រភពខាងលើបានបន្តថា iPad 3 អាចនឹងមានកម្រាស់ក្រាស់ជាង iPad 2 ១ មម និង ពង្រីកទំហំកាមេរ៉ាផ្នែកខាងក្រោយធំជាងមុនប្រហាក់ប្រហែលទៅនឹង iPhone 4S ដែលបានពង្រីកទំហំកាមេរ៉ាផ្នែកខាងក្រោយ 8 megapixel និងគ្មាន LED flash ដដែល។ ចំណែកផ្នែកខាងមុខរបស់ iPad 3 គ្មានអ្វីប្រែប្រួលនោះទេ តែ iLounge បានលើកឡើងថា iPad ជំនាន់ក្រោយនេះនឹងបន្ថែមគុណភាពនៃរូបភាព និង កាមេរ៉ាផងដែរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.