មូលហេតុ​បង្កើត​ប្លុក (Blog)

Posted on
  • Thursday, January 12, 2012
  • by
  • angco.co
  • in
  • Labels:

  • ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្លុក (Blog) ដែល​ជា​ផ្នែក​មួយ​នៃ​គេហទំព័រ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក ដែល​នេះ​ធ្វើ​ឲ្យ​ចំនួន​ប្លុក​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ប្លុក​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ខុសៗ​គ្នា អាស្រ័យ​តាម​គោល​បំណង​របស់​អ្នក​បង្កើត។
    មាន​ហេតុផល​ជា​ច្រើន​ដែល​បច្ចុប្បន្ន​នេះ​មាន​ការ​និយម​បង្កើត​ប្លុក ប៉ុន្តែ Sabay សុំ​លើក​យក​តែ​មូលហេតុ​ចម្បង ៣ តែ​ប៉ុណ្ណោះ​ដើម្បី​យក​មក​បកស្រាយ​និង​បង្ហាញ​ជូន​ប្រិយមិត្ត​ដើម្បី​ទុក​ធ្វើ​ការ​ពិចារណា៖

    ១/ ទទួល​បាន​ចំណូល
    នេះ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​អ្នក​អាច​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល តាម​រយៈ​ការ​បង្កើត​ប្លុក។ មិន​បាច់​សង្ស័យ​នោះ​ទេ នេះ​ជា​រឿង​ពិត។ អ្នក​បង្កើត​ប្លុក​អាច​ទទួល​បាន​ចំណូល​តាម​រយៈ​ការ​គ្លិក​របស់​អ្នក​មើល​ និង​ចំនួន​​ Traffic ដែល​ដំណើរការណ៍​នៅ​លើ​ប្លុក។

    ២/ ទទួល​បាន​ការ​ផ្ដល់​មតិយោបល់​ពី​អ្នក​ចូលរួម
    ពេល​មាន​ប្រធាន​បទ​ណាមួយ​ចង់​លើក​ឡើង និង​ត្រូវ​ការ​ការ​ពិភាក្សា​នោះ​ អ្នក​​អាច​សរសេរ​បង្ហោះ​នៅ​លើ​ប្លុក​។ បន្ទាប់​មក​អ្នក​មើល​អាច​ផ្ដល់​ព័ត៌មាន​ត្រឡប់ ឬ​ក៏​មតិ​យោបល់​ផ្សេងៗ​ដើម្បី​ធ្វើ​ការ​ចែក​រំលែកដែល​នេះ​អាច​ផ្ដល់​ការ​យល់​ដឹង​ និង​ព័ត៌មាន​បន្ថែម​ទៀត​កាន់​តែ​ច្រើន​សម្រាប់​អ្នក​។

    ៣/ ផ្ដល់​ព័ត៌មាន​ដ៏​មានតម្លៃ
    ប្រសិន​បើ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​ណាមួយ​ពិត​ប្រាកដ អ្នក​អាច​ព្យាយាម​ផ្ដល់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​មើល​ក្នុង​លក្ខណៈ​ជា​វិជ្ជាជីវៈ ដែល​នេះ​អាច​ជួយ​បង្កើន​កេរ្តិ៍ឈ្មោះ​ប្លុក​របស់​អ្នក​កាន់​តែ​មាន​តម្លៃ​សម្រាប់​ក្រុម​គោល​ដៅ​ណាមួយ។ ឧទាហរណ៍ អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​អាច​គិត​ថា ប្លុក​របស់​អ្នក​ជា​ប្លុក​ដ៏​សំខាន់​មួយ​មិន​អាច​មើល​រំលង​បាន ដែល​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​លើ​ការ​ធ្វើ​ដំណើរ។

    តើ​មិត្ត​អ្នក​អាន​មាន​ប្លុក​ផ្ទាល់​ខ្លួន​ហើយ​ឬ​នៅ? មាន​អ្វី​បន្ថែម?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.