iPadក៏​ពេញ​និយម​សម្រាប់​សិល្បករ​ខ្មែរ​ដែរ!

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • iPad មិន​មែន​ល្បី​រន្ទឺ ឬ​មាន​កេរ្តិ៍ឈ្មោះ​ត្រឹម​តែ​បរទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វា​បាន​ឆក់​ទាញ​យក​ក្ដី​ស្រលាញ់ ពេញ​ចិត្ត និង​ការ​ចាប់​អារម្មណ៍​របស់​សិល្បករ សិល្បការិនី​ខ្មែរ​មួយ​ចំនួន​រួច​​ទៅ​ហើយ។ ជាក់​ស្ដែង​ស្ទើរ​គ្រប់​កម្មវិធី​ពិធី​ដែល​មាន​អ្នក​សិល្បៈ​ចូលរួម កាន់​iPad ​ស្ទើរ​គ្រប់ៗដៃ។ ក្នុង​ចំណោម​តារា​មួយ​ចំនួន​ដែល​Sabayសម្ភាសន៍ បាន​ប្រាប់​ថា iPad មិន​ត្រឹមតែ​ជា​ឧបករណ៍​សម្រាប់ ជំនួយ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ឬ​ការ​លេង​​​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​កាន់​​iPad បាន​បន្ថែម​​នៅ​ភាព​សង្ហា​មួយ​កម្រិត​ទៀត​ផង។ ប៉ុន្តែ​តារា​ខ្លះ​វិញ​បាន​យល់ ឃើញ​ថា ការ​និយម​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដូច​ជា iPad បញ្ជាក់​ឲ្យ​ឃើញ​ថា តារា​របស់ កម្ពុជា​កំពុង​តែ​មាន​ការ​យល់​ដឹង​ពី​ព័ត៌មានវិទ្យា​កាន់​តែ​ច្រើន។
    ជួប​ជាមួយ​​អ្នក​ប្រើប្រាស់​ iPad កញ្ញា សុខ សោម៉ាវតី ពិធីការ​នី​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជិត​​មួយ​ឆ្នាំ​ដែល​កញ្ញា​បាន​ប្រើប្រាស់ iPad ហើយ​វា​​ផ្ដល់​អត្ថ​ប្រយោជន៍​​ច្រើន​ណាស់ ទាំង​ការ​ទំនាក់ទំនង​ការ​ងារ​ក៏​ដូច​ជា​លេង​កម្សាន្ត ។ “ចាស៎! វា​ជួយ​ច្រើន​ណាស់​​បង នៅ​ពេល​ដែល​យើង​ ប្រជុំ​មិន​ចាំបាច់​ដាក់​សៀវភៅ​តាម​ខ្លួន​​នោះ​ទេ ហើយ​កម្មវិធី​វា មិន​សូវ​ខុស​គ្នា​​ពី iPhoneប៉ុន្មាន​នោះ​ទេ យើង​អាច​ថត​រូប លេង​Facebook ឬ ហ្គេម អីចឹង​បង”។
    កញ្ញា សុខ សោម៉ាវតី និង លោក​ជូប សុភក្រ័
    មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ សោម៉ាវតី លោក​ជូប សុភក្រ័ ពិធី​ករ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​​​ដែរ​នោះ​បាន​​ឲ្យ​ដឹង​ថា iPad មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​អ្នក​ដែល​កាន់​មាន​ភាព​សង្ហា​​ទាន់​សម័យ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​​វា​បាន​ផ្ដល់​ភាព​ងាយស្រួល​ណាស់​ក្នុង​ការ​ធ្វើ​ការងារ។ “យើង​មានiPad យើង​បញ្ចូល​គ្រប់​កម្មវិធី​ដែល​យើង​ត្រូវ​ការ ហើយ​យើង​ភ្ជាប់​អ៊ីនធឺណិត ប្រៀប​​បាន​ដូច​ជា​ពិភព​លោក​នៅ​ក្នុង​ដៃ​យើង​​អីចឹង យើង​ចង់​ឆែក​រក​អ្វី​ក៏​​បាន​ដែរ”។ លោក​បាន​ឲ្យ​​ដឹង​ទៀត​ថា កាល​ដំបូង​ឡើយ​ការ​ប្រើ​ប្រាស់​គឺ​មាន​ភាព​លំបាក​បន្តិច​ សម្រាប់​ខ្លួន​លោក ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​បាន​ប្រហែល​ជា​មួយ​ខែ ទើប​សម។
    ចំណែក​ឯ​លោក​ កែវ វាសនា ​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម សាន់ដេ វិញ​បាន​ឲ្យ​ដឹង​ថា iPad ​បាន​ជួយ​លោក​ច្រើន​​ក្នុង​ការ​ងារ​សិល្បៈ​របស់​លោក។ លោក​ថា លោក​តែង​តែ កាន់​ iPad នេះ​តាម​ខ្លួន​ជា​និច្ច​​ “ខ្ញុំ​បញ្ចូល​បទ​ចម្រៀង ដាក់​ក្នុង​ហ្នឹង ដើម្បី​ហាត់​សម​ច្រៀង​​សាជាថ្មី​​មុន​និង​ខ្ញុំ​​​ឡើង​​នៅ​​លើ​ឆាក​ម្ដងៗ មួយ​វិញ​ទៀត​​ងាយស្រួល ថត​រូប​លេង ដាក់​ក្នុង​Facebook អី​ចឹង​បង”។
    DJ ឃ្លាំង
    រីឯ DJឃ្លាំង ដែល​ជា​អ្នក​ប្រើ​ប្រាស់Tablet របស់​Apple មួយ​រូប​ដែល​នោះ​បាន​ឲ្យ​ដឹង​ថា ការ​និយម​ប្រើប្រាស់​ iPad របស់​យុវវ័យ​ក៏​ដូច​ជា​តារា​កម្ពុជា​បាន បញ្ជាក់​ឲ្យ​ឃើញ​ថា ធនធាន​មនុស្ស​របស់​កម្ពុជា ជា​ពិសេស​តារា​កម្ពុជា​​កំពុង​តែ មាន​ការ​យល់​ដឹង​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា។ លោក​ថា ” iPad មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​កាន់​វា​ទៅ​​ជា​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ iPad ​វា​និង​ជួយ​យើង​​បាន​ច្រើន​ប្រសិន​បើ មនុស្ស​យើង​ចេះ​ប្រើ​វា​ក្នុង​ផ្លូវ​ល្អ​នោះ”។
    iPad គឺ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple Inc. ហើយ​វា​ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​ពិសេស​​សម្រាប់​ឯកសារ ព័ត៌មាន ​សំឡេង​និង​ រូបភាព ដូចជា​សៀវភៅ​អេឡិចត្រូនិក (E-Book) ភាពយន្ត តន្ត្រី ហ្គេម និង​អ៊ីនធឺណិត ជា​ដើម។ iPad មាន​ទំហំ និង​ទម្ងន់​ស្ថិត​នៅ​ចន្លោះ​រវាង​ទូរស័ព្ទ និង កុំព្យូទ័រ​យួរ​ដៃ។ ផលិតផល​​ទំនើប ទាន់​សម័យ​ម៉ូដែល​ចុងក្រោយ​​របស់​Apple មួយ​នេះ​មាន​បី​ជម្រើស​គឺ​ទំហំ ១៦GB ៣២GB និង​ ៦៤GBនៅ​លើ​ទីផ្សារ​កម្ពុជា មាន​តម្លៃ​មិន​ទាប​ជាង ៥០០ដុល្លារ​អាមេរិកទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.