iPhone 5បន្ថែម​មុខងារ 4G!

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មីៗ​នេះ​គេហទំព័រ Bgr បាន​ចុះ​ផ្សាយ​ថា iPhone 5 នឹង​មាន​រាង​ស្ដើង​ជាង​មុន ហើយ​អាច​ប្រើ​បាន​ទាំង​ប្រព័ន្ធ 3G និង4G LTE ។
    បើ​តាម​សំដី​របស់​លោក​ស្រី Katy Huberty អ្នក​វិភាគ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ Morgan Stanley បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ iPhoneជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន Apple ឬ“iPhone 5” នឹង​មាន​កម្រាស់​ស្ដើង​ជាង​ទូរស័ព្ទ iPhone 4 និង iPhone 4S ហើយ​ថែម​ទាំង​ភ្ជាប់​មក​ជាមួយ chipset ប្រភេទ quad-mode ដែល​អាច​ប្រើ​បាន​ទាំង​ប្រព័ន្ធ 3G និង 4G LTEទៀត​ផង។ លោក​ស្រី​បាន​បន្ត​ថា​ជំនួញ​របស់​ក្រុម​ហ៊ុន Apple នឹង​បន្ត​លូតលាស់​ថ្វីបើ ទីផ្សារ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ខ្ពស់​មាន​ដំណើរ​ការ​យឺត​យ៉ាងណា​ក៏ដោយ។
    គួរ​រំលឹក​ថា កាល​ពី​ខែ​មុនSabayបាន​ចុះ​ផ្សាយ​ម្ដង​ហើយ​ថា Apple កំពុង​រៀប​ចំ​ចេញ iPhone ដែល​មាន​រូបរាង​ថ្មី​ទាំង​ស្រុង​ជាមួយ​នឹង​សម្បក​សារធាតុ​អាលុយមីញ៉ូម​សុទ្ធ​នៅ​​ឆ្នាំ 2012។ ទោះ​ជា​យ៉ាង​ណា​ប្រភព​មិន​បាន​ទទួល​ព័ត៌មាន​លម្អិត​ច្បាស់​ជាង​នេះ​នៅ​ឡើយ​ ទេ ណាមួយ​ក្រុមហ៊ុន Apple ក៏​មិន​មាន​បញ្ជាក់​ជុំវិញ​ព័ត៌មាន​នេះ​ដែរ។ តែ​បើ​ចង់​ដឹង​ថា iPhone 5 មាន​រូបរាង​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​សូម​ប្រិយមិត្ត​បន្ត​តាមដាន​ជាមួយ Sabay ទាំង​អស់​គ្នា។

    រូបភាព៖ www.ibtimes.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.