ថ្មីៗនេះសារព័ត៌មានវៀតណាមណិតបានចេញផ្សាយថា ក្រុមហ៊ុនទូរគមនាគមន៍យោធា Viettelប្រទេសវៀតណាមទទួលបានប្រាក់ចំណេញសរុបមុនពេលបង់ពន្ធចូលរដ្ឋប្រមាណ ១ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១១កន្លងទៅនេះ។
យោងតាមការលើកឡើងរបស់លោក Nguyen Manh Hung អនុប្រធានគ្រប់គ្រងទូទៅ របស់ទូរគមនាគមន៍មួយនេះ បានឲ្យដឹងថា ២០១១ នេះVielltel អាចរកប្រាក់ចំណូលបានប្រមាណ ៥ ៦០០ លានដុល្លារ ឬកើន២៨ភាគរយ លើសឆ្នាំមុនៗ។ ដោយឡែកសម្រាប់ប្រាក់ចំណេញក្រុមហ៊ុននេះទទួលបានប្រមាណ ១ ពាន់លានដុល្លារ ឬគិតជាភាគរយកើន ២៣% បើធៀបនឹងឆ្នាំ ២០១០។
លោក Hung បានបន្ថែមថា Viettel អាចស្រួបយកអតិថិជនប្រើប្រាស់ទូរស័ព្ទលើតុប្រមាណ ២ សែននាក់, អតិថិជន pre-paidប្រមាណ ៥៨ លាននាក់ និងអតិថិជន post-paid ប្រមាណ ៣,២៥លាននាក់ សរុបទាំងអស់ជាង ៦០លាននាក់។
ក្រៅពីវិនិយោគក្នុងស្រុក ក្រុមហ៊ុនមួយនេះបានបោះទុននៅបណ្ដាប្រទេសមួយចំនួនដូចជា ឡាវ កម្ពុជា មូហ្សាមប៊ី ហៃទី និង ប៉េរូ។ តួលេខចំណេញក្រៅស្រុកកើនឡើងលើសពី ១០០ ភាគរយ ក្នុងទំហំទឹកប្រាក់លើសពី ៤៧៦ លានដុល្លារអាមេរិក និង អាចដកប្រាក់ចំណេញសរុបក្រោយបង់ពន្ធរួចប្រមាណ ៧០លានដុល្លារ។ លោក Hung បានឲ្យដឹងទៀតថាក្រុមហ៊ុនបានកំណត់ទិសដៅកើនឡើងពី ២០ ទៅ ២៥ភាគរយបន្ថែមទៀតទាំង ប្រាក់ចំណូលនិងចំណេញព្រមទាំងផលិតភាពពលកម្មទៀតផង។
Viettel Mobile បានឈ្នះពានរង្វាន់ “ប្រជាប្រិយភាពបំផុត” ចំនួន បីឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០០៥-២០០៦-២០០៧។
គួររំលឹកថា Viettel Mobile ជាក្រុមហ៊ុនទូរគមនាគមន៍ទូរស័ព្ទធំបំផុតនៅវៀតណាម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ និងមានស្នាក់ការធំនៅទីក្រុង ហូជីមិញ ប្រទេសវៀតណាមស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួង ការពារជាតិវៀតណាម។
ចំណែកទីផ្សារទូរស័ព្ទនៅវៀតណាម(២០១១) ប្រភព
| ||
ល.រ
|
ឈ្មោះក្រុមហ៊ុន
|
ចំណែកទីផ្សារ(%)
|
១ |
Viettel Mobile
|
40.38
|
២
| MobiFone | 27.95 |
៣
| Vinaphone | 22.98 |
៤
| S-Fone | 3.00 |
៥
| ផ្សេងៗ | 5.69 |
រូបភាព៖ www.thietbibaotrom.net
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.