ចោរឆក់ iPhone មុខធនាគារជាតិ ឃាត់បានមនុស្ស តែបាត់ទូរស័ព្ទ

Posted on
  • Wednesday, January 11, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSភ្នំពេញៈយុវជនម្នាក់ ក្នុងចំណោមក្រុមចោរឆក់ទូរស័ព្ទ តាមដងផ្លូវ២នាក់ ត្រូវបានជនរងគ្រោះ ព្រួតដៃជាមួយសមត្ថកិច្ច ប្រដេញចាប់បាន នៅលើផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ iPhone ពីជនរងគ្រោះម្នាក់ ដែលបានដកទូរស័ព្ទមកនិយាយ ខណៈកំពុងជិះម៉ូតូ លើមហាវិថី ព្រះនរោត្តម ម្តុំមុខ ធនាគារជាតិនៃកម្ពុជា ។
    ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ចាប់ខ្លួនបាន ក្រោយពេល កើតហេតុភ្លាមៗនោះ ឈ្មោះ លុយ សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យមួយ មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅជាមួយបង នៅក្រោយភោជនីយដ្ឋានថ្មដា។ ជននេះជាអ្នកជិះពីក្រោយ ជនសង្ស័យម្នាក់ទៀតឈ្មោះ សំណាង ដែលជាអ្នកបើកម៉ូតូ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនិស្សិតម្នាក់ឈ្មោះ សាំង គង់ឡេង អាយុ២៥ឆ្នាំ ដែលជិះម៉ូតូ តាមផ្លូវនរោត្តម នៅខាងមុខធនាគារជាតិ ។
    សមត្ថកិច្ច បានបន្តទៀតថា បន្ទាប់ពីឆក់បានទូរស័ព្ទរួច ជនសង្ស័យទាំង២នាក់ខាងលើ បានព្យាយាម បើកម៉ូតូរត់គេចតាមផ្លូវ ១០៨ តែត្រូវជនរងគ្រោះ រួមជាមួយសមត្ថកិច្ច ប្រដេញចាប់ រហូតប្រតាយប្រតប់គ្នា នាំឱ្យចាប់បានជនសង្ស័យ ឈ្មោះ លុយ សុភ័ក្រ តែម្តង ។ ចំណែកជនសង្ស័យ ម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូ បានជិះរត់គេចខ្លួន ពីសមត្ថកិច្ច ដោយសុវត្ថិភាព។ ក្រោយពេលឆែកឆេរ ពុំឃើញមានទូរស័ព្ទនៅជាប់ខ្លួន ជនសង្ស័យខាងលើនោះទេ ទំនងជាត្រូវបក្ខពួករបស់គេ យកទៅ មុនបាត់។
    ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបាននគរបាល នាំទៅកាន់អធិការដ្ឋាននគរបាល  ខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ បន្តវិធានការតាមផ្លូវច្បាប់ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.