អា​ល្លឺ​ម៉​ង់​នឹង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​«Goethe​ Institute»​ នៅ​កម្ពុជា​

Posted on
  • Wednesday, January 11, 2012
  • by
  • angco.co
  • in
  • Labels:

  • Highslide JSភ្នំពេញៈ ​លោក​ Wolfgang​ Moser​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​នៅ​កម្ពុជា​ បាន​ជម្រាប​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន​ នៅ​ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែមក​រា​ ឆ្នាំ២០១២​ នៅ​ទីស្តីការក្រសួង​ថា​ ដោយ​មើលឃើញ​ខាង​ចិន​គេ​មាន​មជ្ឈមណ្ឌល​វប្បធម៌​«​ខុ​ង​ជឺ​»​ និង​បារាំង​ក៏​មាន​មជ្ឈមណ្ឌល​វប្បធម៌​នៅ​កម្ពុជា​ដែរ​នោះ​ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង​ បាន​រៀបចំ​បង្កើត​ជា​មជ្ឈមណ្ឌល​វប្បធម៌​មួយ​ឈ្មោះ​ថា​«​ Goethe​ Institute​ »​ នៅ​កម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ទំនាក់ទំនង​ផ្នែក​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​អា​ល្លឺ​ម៉​ង់​-​កម្ពុជា​ ។​
    ​កន្លង​មកនេះ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​រៀបចំ​ជា​មូលនិធិ​ Goethe​ Institute​ មួយ​ក្រោម​ ដំបូល​របស់​អង្គការ​Meta​ House​ នៅ​ភ្នំពេញ​ ដើម្បី​បង្កើត​ជា​មជ្ឈមណ្ឌល​វប្បធម៌​ នៅ​កម្ពុជា​ ។​
    ​តាម​រយៈ​អង្គការ​ Meta​ House​នេះ​ កន្លង​មក​ក៏​មានការ​រៀបចំ​ផ្លាស់​ប្តូរ​វប្បធម៌​ ក៏​ដូច​ជា​ការ​ បណ្តុះបណ្តាល​ ក្នុង​នោះ​បាន​ធ្វើការ​បណ្តុះបណ្តាល​ខាង​ផ្នែក​អ្នក​ថត​ខ្សែភាពយន្ត​ និង​ផ្នែក​ សារ​ព័​ត៍​មាន​ផ្សេងៗ​ ។​ អង្គការ​Meta​ House​  ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​រួច​មក​ហើយ​ដែរ​ ដើម្បី​ពិភាក្សា​គ្នា​លើ​ការ​បន្ត​បណ្តុះបណ្តាល​ ផ្នែក​វ​ស័​យ​ថត​ភាពយន្ត​នេះ​ ។​
    ​នៅ​ក្នុង​ជំនួប​នោះ​ដែរ​ លោក​ Nico​ Mesterham​ ប្រធាន​អង្គការ​ Meta​ House​ បាន​ជំរាប​ ថា​ លោក​មានការ​ស​ប្បា​ចិត្ត​ណាស់​ ព្រោះថា​កន្លង​មក​អង្គការ​របស់​លោក​ជា​អង្គការ​តូច​ មួយ​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧​ ប៉ុន្តែ​បច្ចុប្បន្ន​អង្គការ​Meta​ House​ ត្រូវ​បាន​ទទួល​ ស្គាល់​ទាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ទាំង​ពី​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​  ហើយ​បាន​ក្លាយទៅជា​ម​ជ្ឈ​ មណ្ឌល​វប្បធម៌​យ៉ាង​សំខាន់​ ។​ 
    ការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ Goethe​ Institute​ នេះ​ គឺ​មាន​គោលដៅ​សំខាន់​លើ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ម្យ៉ាងទៀត​ដើម្បី​បណ្តុះ​សមត្ថភាព​ យុវជន​កម្ពុជា​សម័យ​ក្រោយ​នេះ​ ឲ្យ​ស្គាល់​ពី​ប្រទេស​ខ្លួនឯង​ផង​ និង​ស្គាល់​ពី​ពិភពលោក​ ផង​ ពិសេស​គឺ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ និង​មាន​ភាព​ច្នៃ​ប្រ​ ឌិ​ត​ មិន​ចាំបាច់​តែ​មាន​សម្ភារៈ​ទំនើប​ ឬ​របស់របរ​ប្រើប្រាស់​មាន​តម្លៃ​ថ្លៃ​ ទើបបាន​ធ្វើការ​កើត​ នោះ​ទេ​ ប៉ុន្តែ​បើ​យើង​មាន​សមត្ថភាព​ សម្ភារៈ​ល្មមៗ​ក៏​យើង​អាច​កែ​ច្នៃ​ប្រើប្រាស​បាន​ដែរ​ ។​
    ​លោក​ប្រធាន​អង្គការ​បាន​ជម្រាប​ថា​ មជ្ឈមណ្ឌល​របស់​លោក​ផ្តោត​ទៅ​លើ​បញ្ហា​ធំៗ​ចំនួន​២​ គឺៈ​ ការ​ផ្តល់​ព័​ត៍​មាន​ និង​ការ​អប់រំ​ រីឯ​ការ​កំសាន្ត​គឺជា​ផ្នែក​មួយ​តូច​របស់​មជ្ឈមណ្ឌល​តែ​ ប៉ុណ្ណោះ​ ហើយ​លោក​ប្រធាន​អង្គការ​សង្ឃឹមថា​ នឹង​បាន​សហការ​ជាមួយ​ក្រសួង​ព័​ត៍​មាន​ ក្នុង​ការងារ​បណ្តុះបណ្តាល​ផ្សេងៗ​ ។​
    Highslide JS​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ជម្រាប​ថា​ កន្លង​មក​ក្រសួង​ព័​ត៍​មានបាន​សហការ​ ជាមួយ​អង្គការ​ ខុន​រ៉ា​ដ​ អា​ដិ​ន​ណៅ​អ៊ែ​រ​ បាន​ធ្វើការ​បណ្តុះបណ្តាល​លើ​ផ្នែក​ផ្សេងៗ​ជា​ច្រើន​ មក​ហើយ​ ។​ ទន្ទឹម​នេះ​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា​ មជ្ឈមណ្ឌល​វប្បធម៌​របស់​អា​ល្លឺ​ម៉​ង់​នឹង​ជួយ​ បណ្តុះបណ្តាល​ផ្នែក​ព័​ត៍​មាន​រូបថត​ ព័​ត៍​មាន​ទូទៅ​ ក៏​ដូច​ជា​បច្ចេកវិទ្យា​ព័​ត៍​មាន​ថ្មីៗ​ផង​ដែរ​ ។​ លោក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ពី​ការ​លើក​គម្រោង​សហការ​ជាមួយ​អង្គការ​ Meta​ House​នេះ​ អំពី​ លទ្ធភាព​ ដែល​បាន​ឯកភាព​លើ​ការ​រៀបចំ​ប្រលងប្រណាំង​រូបថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ជម្រុញ​ឲ្យ​យុវជន​កម្ពុជា​ ទាំង​អ្នក​សារ​ព័​ត៍​មាន​ ទាំង​អ្នក​មិនមែន​សារ​ព័​ត៍​មាន​ក្តី​ អាច​ប្រ​ កួត​ប្រជែង​ក្នុង​ការ​លើកកម្ពស់​ផ្នែក​រូបថត​នេះ​ ឲ្យ​មានគុណ​ភាព​កាន់តែ​ល្អ​ថែម​ទៀត​ ។​
    នៅ​ក្នុង​គម្រោង​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រលងប្រណាំង​រូបថត​ នៅ​កម្ពុជា​នេះ​ អង្គការ​ Meta​ House​ បាន​ឯកភាព​ ហើយនឹង​សហការ​ជាមួយ​ក្រសួង​ព័​ត៍​មាន​ រៀបចំ​ការ​ប្រលងប្រណាំង​រូបថត​នេះ​ នា​ពេល​ខាង​មុខ​ ៕​ 


    source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.