ថ្មីៗនេះគេហទំព័រ bgr បានឲ្យដឹងថាក្រុមហ៊ុន Apple នឹងលក់ទូរស័ព្ទ iPhone បានយ៉ាងច្រើនរហូតដល់ ៤០លានគ្រឿងនៅក្នុងប្រទេសចិននាឆ្នាំក្រោយនេះ។
បើតាមសំដីរបស់លោកស្រី Katy Huberty អ្នកវិភាគឲ្យស្ថាប័នហិរញ្ញវត្ថុ Morgan Stanley បានឲ្យដឹងថា Apple នឹងសហការជាមួយក្រុមហ៊ុន China Telecom និង China Mobile នៅឆ្នាំក្រោយ ហើយនេះជាហេតុផលមួយដែលធ្វើឲ្យ iPhone មានដាក់លក់នៅក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទទាំងបីរបស់ចិន។ ការសហការនេះនឹងជំរុញឲ្យការលក់ចេញរបស់ iPhone កើនរហូតដល់ ៤០លានគ្រឿងនៅក្នុងឆ្នាំ ២០១៣។ នេះដោយយោងតាមគេហទំព័រ Apple Insider។
សូមបញ្ជាក់ថានៅប្រទេសចិន iPhone មានដាក់លក់នៅ China Unicom ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទធំជាងគេលំដាប់លេខ ២តែមួយគត់ ។
រូបភាព៖ www.macdaddynews.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.