iPhone​​ 5 នឹង​មាន NFC​អាច​ទូទាត់​​លុយ​​បាន?

Posted on
  • Tuesday, January 31, 2012
  • by
  • angco.co
  • in
  • Labels:

  • មក​ទល់​ពេល​នេះ​មាន​ការ​រំពឹង​ជា​ច្រើន​ថា iPhone ជំនាន់​ក្រោយ​នឹង​មាន​អ្វី​កាន់​តែ​ពិសេស​ ជាក់​ស្តែង​ពេល​នេះ​គេហទំព័រ Pocketnow បាន​លើក​ឡើង​ថា iPhone ជំនាន់​ក្រោយ​នឹង​មាន NFC និង​អាច​ប្រើ​ជា​ MasterCard សម្រាប់​ទូទាត់​ការ​ចាយ​វាយ​បាន។
    ការ​រំពឹង​នេះ​ក៏​មិន​ខុស​ពី​ពេល​ដែល iPhone 4S មិន​ទាន់​បង្ហាញ​ខ្លួន ប៉ុន្តែ​ស្រាប់​តែ​ពេល​ដែល iPhone 4S ចេញ​មក​បែរ​ជា​គ្មាន NFC សោះ។ ប៉ុន្តែ​ដោយ​សារ​តែ​ទូរស័ព្ទ​ស៊េរី​ថ្មី​ៗ​ចេញ​មក​ភាគ​ច្រើន​មាន NFC បាន​ធ្វើ​ឲ្យ​គេ​រំពឹង​ថា Apple ក៏​នឹង​មិន​រំលង​ឱកាស​ប្រកួត​ប្រជែង​នេះ​ដែរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា MasterCard កំពុង​ពិភាក្សា​ពី​គោលដៅ​របស់​ខ្លួន​ដែល​ឆ្ពោះ​ទៅ​ដល់​ការ​ទូទាត់​ទឹកប្រាក់​ដោយ​ប្រើ​ទូរស័ព្ទ និង NFC។ ជា​ពិសេស​មាន​ព័ត៌មាន​លេចឮ​ថា Apple ក៏​កំពុង​​ផលិត​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ​ដែល​មាន NFC ផង​ដែរ។

    ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ទូទាត់​ទឹកប្រាក់​ដោយ​ប្រើ NFC លើ​ទូរស័ព្ទ​នេះ មិន​មែន​ជា​គោលដៅ​សម្រាប់ Apple តែ​ម្នាក់​ឯង​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ក៏​អាច​សហការ​រួម​គ្នា​ផង​ដែរ។ នោះ​ពេល​នោះ​ ការ​ចំណាយ​ទឹកប្រាក់​នឹង​កាន់​តែ​ងាយ​ស្រួល។
    ប្រិយមិត្ត​ចង់​ឲ្យ​មាន​ការ​រីក​ចម្រើន​នេះ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.