តើអ្នកគឺជាអតិថិជនដ៏ស្មោះស្ម័គ្ររបស់ក្រុមហ៊ុនអេបផលមែនទេ? បើដូច្នោះមែន សូមកុំច្រឡំថា អាយភូ (iPoo) គឺជាផលិតផលបង្គន់អនាម័យរបស់ក្រុមហ៊ុនអេបផលឲ្យសោះ។
បង្កើតឡើងដោយអ្នករចនាម៉ូដជនជាតិស៊ែរប៊ី និងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រលោក មីឡូស ផារីភូវិក (Milos Paripovic) បង្គន់នេះមានរាងរលើបរលោង និងមានរាងដូចផ្លែប៉ោម ដែលមានស្លឹកនៅចំកណ្ដាល។
ចានបង្គន់ និងគម្របបង្គន់ក៏មានរាងដូចផ្លែប៉ោមមានស្លឹកដូចគ្នាបេះបិទនឹង និមិត្តសញ្ញារបស់ក្រុមហ៊ុនអេបផល។ យ៉ាងណាមិញ អ្នកច្នៃម៉ូដបង្គន់នេះបានបដិសេធថា ផលិតផលនេះមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអេបផលទេ។
លោក មីឡូស ផារីភូវិក បានអះអាងថា៖ «មានមនុស្សខ្លះគិតថា វាជានិមិត្តសញ្ញារបស់ក្រុមហ៊ុនអេបផល ប៉ុន្តែខ្ញុំមិនយល់ស្របទេ។ ថ្វីដ្បិតថាវាស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែវាគ្រាន់តែជាបង្គន់រាងដូចផ្លែប៉ោមមួយតែប៉ុណ្ណោះ»។.
តាមការពិតបង្គន់រាងផ្លែប៉ោមគ្រាន់តែជាបង្គន់កាច់ទឹកធម្មតា ដែលមានតម្លៃថ្លៃជាងបង្គន់ទូទៅទ្វេដងប៉ុណ្ណោះ។
ប៉ុន្តែស្ថាបនិកបង្គន់នេះបាននិយាយថា៖ «បង្គន់ iPoo ដ៏ស្អាតនេះក៏អាចធ្វើឲ្យអ្នកឡូយដូចជាការប្រើប្រាស់ផលិតផល iPod iPad ឬ iPhone ដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.