បន្ទាប់ពីបានបញ្ចេញការព្យាករណ៍សម្រាប់ឆ្នាំ ២០១១ ដែលបានដឹងថានឹងមានការខាតបង់រហូតដល់ ១,៣ ពាន់លានដុល្លារនៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ទើប NEC ប្រកាសថានឹងកាត់បន្ថយបុគ្គលិកប្រមាណ ១០.០០០ នាក់។ នេះដោយយោងទៅតាមគេហទំព័រ Engadget។
តាមរបាយការណ៍ពី Bloomberg Businessweek បានឲ្យដឹងថា President Nobuhiro Endo បានប្រកាសថាការកាត់បន្ថយនេះភាគច្រើននៅធ្វើឡើងទៅលើផ្នែកទូរស័ព្ទ ហើយក្នុងនោះប្រមាណ ៧០០០ នាក់រំពឹងថានឹងធ្វើឡើងនៅប្រទេសជប៉ុន។ គិតត្រឹមខែមិនា ឆ្នាំកន្លងទៅ NEC មានបុគ្គលិកសរុប ១១៥.៨៤០ នាក់ ដូច្នេះការកាត់បន្ថយនេះនឹងត្រូវធ្វើឡើងតែទោះជាយ៉ាងណាក៏ត្រូវរក្សាបុគ្គលិកសម្រាប់ទ្រទ្រង់សកម្មភាពសំខាន់ៗ ក៏ដូចជាការសហការគ្នាមួយចំនួនដែរ ដូចជា JVថ្មីជាមួយ NTT Docomo, Panasonic, Samsung និង Fujitsu សម្ព័ន្ធកុំព្យូទ័ររវាង NEC និងLenovo និងការងារថ្មីដែលទើបតែប្រកាស Hayabusa 2 ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការកាត់បន្ថយបុគ្គលិកយ៉ាងច្រើនពីផ្នែកទូរស័ព្ទនេះមិនដឹងថានឹងមានផលប៉ះពាល់ខ្លាំងដល់សក្ដានុពលរបស់ក្រុមហ៊ុននេះឬក៏អត់ទេ ជាពិសេសដូចជាបះពាល់ដល់អនាគតទូរស័ព្ទកំពូលស្ដើង MEDIAS N-04C ជាដើម។
តើប្រិយមិត្តយល់ថាការកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសន្ធឹកសន្ធាប់នេះនឹងអាចធ្វើឲ្យ NEC រួចផុតពីការរំពឹងថាខាតបង់រហូតដល់ ១,៣ ពាន់លានដុល្លារនោះដែរឬទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.