របៀបប្រើប្រាស់ Laptop អោយថ្មកាន់បានយូរ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • ដើម្បី ប្រើប្រាស់ Laptop អោយថ្មកាន់បានយូរ
          អ្នក​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ(Laptop) ភាគ ​ច្រើន​តែង​តែ​
    ត្អូញត្អែរ​ពី​បញ្ហា​ថ្ម​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ដូច្នេះ​ក៏​មាន​សំនួរ​មួយ​
    បាន​លើក​ឡើង តើ​ធ្វើ​ម៉េច​ទៅ​ទើប​អាច​អោយ​អាយុ​កាល​នៃ
    ថ្ម​របស់ Laptop របស់ខ្ញុំ​ប្រើ​បាន​យូរ​ជាង​នេះ​បើ​ថ្ម​ខ្ញុំ​អត់​ខូច​ផង​ហ្នឹង? ដើម្បី ​ឆ្លើយ​តប​ទៅ
    នឹង បញ្ហា​ដែល​កំពុង​តែ​កើត​មានលើ​ទំព័រពត៌មាន​ក៏​ពាំនាំ​យក​នូវ វិធី​សាស្ត្រ​មួយ​ចំនួន​ ថា​
    តើ​ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​អោយ​ម្ចាស់ Laptop ម្នាក់ៗ ​អាច​ប្រើប្រាស់​ថ្ម​បាន​រយៈ​ពេល​យូរ
    ជាង​មុន​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លីៗ មួយ​ចំនួន​ដែល​ ទំព័រពត៌មានសូម​ចែក​រំលែក សូម​
    តាមដាន​ជាមួយ​ទំព័រពត៌មានទាំងអស់​គ្នា៖
    ១. បន្ថយ​ពន្លឺ​លើ​អេក្រង់ អេក្រង់​ជា​​ផ្នែក​មួយ​ដ៏​ធំ​ ដែល​​ទាញ​ថាមពល​ពី​ម៉ាស៊ីន​របស់​អ្នក​។ ដូច​នេះ​ នៅ​ពេល​ដែល​ អេក្រង់​របស់​អ្នក​មាន​ពន្លឺ​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​នោះ​មាន​ន័យ​ថា ថាមពល​ថ្ម​របស់​ម៉ាស៊ីន​របស់​អ្នក​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​ការ Display នេះ​ច្រើន​ទៅ​តាម​នេះ​ដូច​គ្នា​ដែរ​។ ចំពោះ​គ្រប់ Laptop គឺ​សុទ្ធ​តែ​មាន Function Ket នៅ​លើ Keyboard ស្រាប់​តែ​ម្ដង ប្រសិន​ណា​បើ​ចង់​បន្ថយ ឬ​ដំឡើង Brightness គឺ​គ្រាន់​តែ​ចុច​ បូតុងFn អោយ​ជាប់ រួច​ហើយ​ចុច​បូតុង Brightness ដែល​មាន​រូប​ព្រះ​អាទិត្យ​ជា​សម្គាល់​ ​ស្ថិត​លើ Key Fផ្នែក​ខាង​លើ​នៃ Keyboard ជា​ការ​ស្រេច។
    ២. ធ្វើ​ការ​ផ្លាស់​ប្ដូរ Power Setting 
    សម្រាប់ Laptop ដែល​ដំណើរ​ការ​នៅ​លើ Window Vista គឺ Battery Power មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល​អាច​​អោយ​អ្នក​ធ្វើ​ការ​កំណត់​បាន ដូច​ជា​ការ​សាក​ថ្ម ការ Optimise គឺ​សុទ្ធ​តែ​អាច​កំណត់​បាន។
    ៣. បិទ Peripheralចោល
    គ្រប់​ឧបករណ៍​ដែល Connect ចូល​មក​កាន់​ម៉ាស៊ីន​កុំព្យូទ័រ​​យួរ​ដៃ របស់​អ្នក​តាម​រយៈ​រន្ធ​ដោត USB គឺ​ថ្ម Laptop ប្រាក​ចែក​ចាយ​ថាមពល​ទៅ​គ្រប់​ឧបករណ៍ (Peripheral) ដើម្បី​​ដំណើរ​ការត្រឹម​តែ ឧបករណ៍​​ដែល Connect តាម​រយៈUSB នោះ​ទេ គឺ​បូក​រួម​ទាំង Mouse និង Webcam មាន ​លក្ខណៈ​ដូច​គ្នា​ក្នុង​ការ​ទាញ​យក​ថាមពល​។ ដូច​នេះ​ប្រសិន​បើ​មិន​ចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ ទៀត​នោះ​ទេ គួរ​តែ​ចូល​ទៅ​បិទ Function របស់ Peripheral ទាំង​នោះ​ចោល​ទៅ​។
    ៤. បិទ​ដំណើរ​ការ Wi-Fi
    ម៉ូដែល​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ តែង​តែ​មាន​ប្រព័ន្ធ Wi-Fi សម្រាប់​ការ​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត ឥត​ខ្សែ។ គ្រាន់​តែ​បើក Wi-Fi ចោល​ក៏​ឆាប់​អស់​ថ្ម​ដែរ តើ​អាច​ជឿ​បាន​ទេ? ជា ​ការ​ពិត​ណាស់ ចំពោះ​បញ្ហា​នេះ មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង ប៉ុន្តែ​ធាតុ​ពិត​ជាក់​ស្ដែង វា​​ទាញ​យក​ថាមពល​ពី​ថ្ម​សម្រាប់​ដំណើរ​ការ​របស់​វា​ដូច​ទៅ​នឹង Brightness លើ ​អេក្រង់​យ៉ាង​ដូច្នេះ​ដែរ។ ដូច​នេះ​ប្រសិន​បើ មិន​ប្រើ​វា​ទេ សូម​កុំ​បើក​ចោល​ធ្វើ​អី ដើម្បី​ជួយ​សន្សំ​សំចៃ អោយ​ការ​ប្រើប្រាស់​មាន​រយៈ​ពេល​យូរ​ជាង​នេះ​បន្តិច​។
    ៥. យក​ឌីស​ចេញ​ពី CD-ROM ក្នុង​ករណី​ម៉ាស៊ីន​មាន​​ឌីស ក្នុង CD-ROM ដែល ​មិន​បាន​ប្រើប្រាស់​នោះ ចាំ​បាច់​ត្រូវ​តែ​ដក​ចេញ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ម៉ាស៊ីន​របស់​អ្នក​ប្រាកដ​ជា​អាយុ​ខ្លី​ជាក់​ជា​មិន​ខាន។
    ៦. បិទ​ចោល​នូវ Featured មួយ​ចំនួន ចំពោះ Window Vista ឬ Window 7 តែង​តែ​មាន​លក្ខណៈ​ពិសស (Features) រៀង​ខ្លួន​ ដើម្បី​បន្ថែម​ភាព​ទាក់​ទាញ។ ប៉ុន្តែ​កុំ​ភ្លេច​ថា ប្រសិន​បើ Featured កាន់​តែ​ស្រស់​ស្អាត​ នោះ​ត្រូវ​ទាញ​យក​ថាមពល​កាន់​តែ​ច្រើន​ទៅ​តាម​សម្រស់​ដែល​បាន​ផ្ដល់​អោយ
    ៧.
    ការសាកថ្ម Laptop
    ដើម្បីអោយថ្ម Laptop កាន់បានយូត្រូវសាកថ្មអោយពេញ ចាំប្រើប្រាស់ បើថ្ម Laptop ពេញបរិបូរ  ហើយយើងប្រើប្រាស់ថ្ម Laptop​ អោយជិតអស់ទើបសាកថ្ម Laptop សារជាថ្មី ។ ម៉្យាងទៀត យើងអាចប្រើ Laptop ដោយដោះថ្ម Laptop ចេញក៏ បាន នូវពេលយើងប្រើកន្លែងដែលមានភ្លើងគ្រប់គ្រាន់ មិនដែលដាច់ភ្លើងសោះ ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.