ទូរស័ព្ទ Lenovo K-800 គឺជាឧបករណ៍ពាណិជ្ជកម្ម ដំបូងគេបង្អស់ដែលបង្កើតឡើង ដោយ បំពាក់ Processor ប្រភេទ Medfield ដែលជាបច្ចេកវិទ្យា ថ្មីមួយ របស់ក្រុមហ៊ុន Intel ទើបតែផលិតឡើង។
ថ្មីៗនេះ វាដំណើរការដោយប្រព័ន្ឋប្រតិបត្តិការ Android ប៉ុន្តែសោកស្តាយ ដោយសារតែកម្មវិធីរបស់ទូរស័ព្ទនេះ ជាប្រភេទកម្មវិធីទូរស័ព្ទចិន ដូចនេះ វាពិបាកទទួល បានការទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនប្រើប្រាស់ណាស់។ តែវាក៏មានចំណុចល្អ ជាច្រើន ដែលគួរឲ្យចាប់អារម្មណ៍ដែរ ដោយកម្មវិធីរបស់ទូរស័ព្ទនេះ មានល្បឿនលឿន និងការរចនាម៉ូដ ប្រព័ន្ឋ hardware មើលទៅស្អាតគួរឲ្យទាក់ទាញ ថែមទាំងមានរូបរាងរឹងមាំ ប៉ុន្តែស្តើងខ្លាំង។
ចំណែកកាមេរ៉ា មានទំហំ 8MP និងមានបំពាក់កម្មវិធីរបស់កាមេរ៉ា ដោយបច្ចេកវិទ្យា Medfield ដែលជាបច្ចេកវិទ្យា ដែលធ្វើឲ្យការថតរូបអាចបញ្ចូលរូបភាព នៅកន្លែងរួបភាពផ្សេង បានចំនួន១៥ រូបភាពដោយប្រើរយៈពេលតែ២វិនាទីប៉ុណ្ណោះ ប៉ុន្តែទូរស័ព្ទ Lenovo នៅមិនទាន់ប្រាកដថា កាមេរ៉ារបស់វាអាចដំណើរការប្រព័ន្ឋ Medfield បានឬអត់ទេ។
គួបញ្ជាក់ថា ក្រុមហ៊ុន ផលិតទូរស័ព្ទ K-800 មានគម្រោង ចែកចាយទូរស័ព្ទប្រភេទនេះ នៅលើទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំនេះ ឬក៏អត់នោះទេ ប៉ុន្តយើងបា្រដកថា នឹងឃើញ បច្ចេកវិទ្យា Medfield deviceនេះ ពីក្រុមហ៊ុន Motorola ដែលនឹងមកដល់ក្នុងឆ្នាំ២០១២ នេះហើយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.