នៅក្នុងការ តាំងបង្ហាញ ផលិតផល គ្រឿងអេឡិចត្រូនិច ឆ្នាំ២០១២នេះ យើងមិនទាន់ដឹងប្រាកដថា នណាឈ្នោះ នរណាចាញ់នោះទេ ប៉ុន្តែបើសង្កេតមើលទៅ ក្រុមហ៊ុន Samsungដូចជា មានភាព ងាយស្រួល ក្នុងការដណ្តើមបានពន្ទុខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្តាក្រុមហ៊ុនផលិត គ្រឿង អេឡិចត្រូនិច ដែលបាន ចូលរួមដាក់តាំងផលិតផលរបស់ខ្លួន។
ក្រុមហ៊ុនSamsung ដែលមានទីតាំងនៅប្រទេសកូរ៉េខាងត្បូង ទទួលបានពន្ទុយ៉ាងខ្ពស់បំផុត ជាមួយ នឹងការដាក់បង្ហាញ នូវផលិតផលដូចជា ultrabooks និង ទូរស័ព្ទ smartphones ជាមួយនឹង ម៉ាស៊ីន បោកគុកថ្មីមួយទៀត ដែលក្រុមហ៊ុន ទើបតែបង្កើតឡើង។ ជាមួយគ្នានេះ គេសង្កេតឃើញថា ក្រុមហ៊ុន Samsung បាន បង្ហាញនូវផលិតផលរបស់ខ្លួនជាច្រើន ប៉ុន្តែអ្វីដែលក្រុមហ៊ុន Samsung ដាក់បង្ហាញនៅក្នុងកម្មវិធី ពិព័រណ៍គ្រឿងអេឡិចត្រូនិចដែលទាក់ទាញបំផុតនោះគឺ ទូរទស្សន៍ Super OLED HDTVs។
គ្រប់គ្នាដែលបានឃើញទូរទស្សន៍ប្រភេទនេះ ពួកគេមិនអាចរកពាក្យអ្វីមកព័ណនា ឲ្យសមទៅនឹង ប្រភេទទូរទស្សន៍នោះបានទេ បានត្រឹមតែលាន់មាត់ថា ស្អាត អស្ចារ្យប៉ុណ្ណោះ។ ពួកគេស្ទើរតែមិនជឿថា មានទូរទូស្សន៍ដែលមានរាងស្តើង ភ្លឺច្បាស់ និងបង្ហាញរូបភាព មានព័ណ៍ស្អាត ដែលពីមុនមកគេមិន ដែលបានជួបប្រទះទល់តែសោះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.