Lumia900 ជួយ​លើក​មុខ Nokia

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120112_22c
    ឡាសវីហ្គាស: លោក Stephen Elop នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Nokia បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​សប្តាហ៍​នេះ​ថា​ ការ​ផលិត​ទូរស័ព្ទ​ប្រភេទ Windows Phone ជា​លើក​ទី​១​របស់​ក្រុម​ហ៊ុន​នេះ​សម្រាប់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក គឺ​ជា​ការ​ចាប់​ផ្តើម​នៅ​ក្នុង​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង​របស់ Nokia ក្នុង​ការ​បង្កើត​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​សាជា​ថ្មី​ក្នុង​ទី​ផ្សារ​សហ​ រដ្ឋ​អាមេរិក​។
    អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ Nokia មាន​អវត្ត​មាន​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ទីផ្សារ​សហ​រដ្ឋ​អាមេរិក នៅ​ពេល​វា​បាន​ប្រែ​ខ្លួន​ទៅ​ជា​ប្រភេទ​ទូរស័ព្ទ smartphone។ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ធ្វើ​ការ​សន្យា​ថា​នឹង​វិល​ត្រឡប់​ទៅ​កាន់​ទីផ្សារ ​សហ​រដ្ឋ​អាមេរិក​វិញ​ក៏​ដោយ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ នៅ​មិន​ទាន់​អាច​ជ្រៀត​ចូល​ទីផ្សារ​នៅ​ឡើយ​ទេ​ជា​មួយ​ផលិតផល​ដែល​ក្រុម​ ហ៊ុន​របស់​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​មាន​បំណង​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ផ្សព្វផ្សាយ​។
    ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Elop ជឿ​ជាក់​ថា​រាល់​អ្វី​ទាំង​អស់​នោះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ ក្រោយ​ពី​ពួក​គេ​បាន​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុម​ហ៊ុន Microsoft​។ កាល​ពី​ថ្ងៃ​ចន្ទ Nokia បាន​ប្រកាស​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​នូវ​ម៉ាក​ទូរស័ព្ទ​ដៃ Lumia 900 នៅ​ឯ​កន្លែង​តាំង​ពិព័រណ៍​ផ្នែក​បច្ចេក​វិទ្យា Consumer Electronics Show​។ វា​គឺជា​លើក​ទី​១​ហើយ និង​ជា​ប្រភេទ​ទូរស័ព្ទ Nokia Windows Phone smartphone តែ​មួយ​គត់​ដែល​ត្រូវ​បាន​រចនា​សម្រាប់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​។ វា​ក៏​បាន​ក្លាយ​ជា​ប្រភេទ​ទូរស័ព្ទ Windows Phone ដំបូង​គេ​ជាមួយ​នឹង​ប្រព័ន្ធ​ដំណើរ​សម្រាប់​ល្បឿន 4G LTE wireless network ផង​ដែរ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.