នៅក្នុងព្រឹត្តិការណ៍ CES 2012 ក្រុមហ៊ុន Microsoft ហាក់ដូចជាមិនសូវមានអ្វីលេចធ្លោសោះ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀតនាំគ្នាសម្ញែងផលិតផលថ្មីដែលគ្រោងនឹងចេញលក់នៅឆ្នាំ ២០១២នេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Microsoft ក៏មានអ្វីដែលជាគោលដៅសម្រាប់ឆ្នាំ ២០១២ ដែរ ហើយគោលដៅទាំងនោះមានដូចជា Windows 8, Xbox, Metro និង Windows Phone។
លោក Steve Ballmer មិនបានលើកឡើងអ្វីពិសេសនៅក្នុងកំណត់សម្គាល់បញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលអេឡិចត្រូនិកអន្តរជាតិប្រចាំឆ្នាំ ២០១២ (CES 2012) នោះទេ។ បែរជាលើកឡើងពីជោគជ័យដែលកើតឡើងនៅក្នុងឆ្នាំ ២០១១ ទៅវិញ។ ទោះជាយ៉ាងណា អ្វីដែលជាមុខព្រួញសំខាន់របស់ Microsoft សម្រាប់ឆ្នាំ ២០១២ មានតែ Windows 8 Xbox និង Windows Phone។ តាមការរំពឹងទុកនៅក្នុងព្រឹត្តិការណ៍ CES បានឲ្យដឹងថា Metro ដែលជា User Interface នៅក្នុង Windows 8 នឹងទទួលបានជោគជ័យនៅក្នុងចំណោមអ្នកប្រើប្រាស់។
តើប្រិយមិត្តឯកភាពទេថា Windows 8 នឹងទទួលបានការគាំទ្រច្រើន?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.