ថ្មីៗនេះសារព័ត៌មាន Reuters បានចុះផ្សាយថាក្រុមហ៊ុនផលិតទូរទស្សន៍ធំជាងគេលើពិភពលោក Samsung Electronics Co សង្ឃឹមយ៉ាងមុតមាំថាឆ្នាំនេះទីផ្សារទូរទស្សន៍ជុំវិញពិភពលោកនឹងកើនឡើងពី ៧ ទៅ ៨ភាគរយហើយរំពឹងថាការលក់ចេញរបស់ក្រុមហ៊ុននឹងកើនទ្វេដងនៃចំនួនទីផ្សារទូរទស្សន៍ជុំវិញពិភពលោកជាមួយនឹងគោលដៅលក់ប្រមាណ ៥០លានគ្រឿង។
បន្ទាប់ពីប្រឈមនឹងការលក់ចេញបានតិច ព្រមជាមួយនឹងការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នាកន្លងមកក្រុមហ៊ុនផលិតទូរទស្សន៍ជុំវិញពិភពលោកកំពុងសង្ឃឹមជាថ្មីថាផលិតផលទូរទស្សន៍គុណភាពខ្ពស់ជាមួយនឹងការរចនាម៉ូដស្ដើង chip មានល្បឿនលឿន និង ផ្ទាំងកញ្ចក់ច្បាស់ត្រជាក់ភ្នែកនឹងនាំមកនូវភាពជោគជ័យបន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំ ២០១១។
កាលពីថ្ងៃច័ន្ទកន្លងទៅនេះនាយកប្រតិបត្តិរបស់ Samsung បានថ្លែងថាក្រុមហ៊ុនកំពុងកំណត់ការលក់ចេញទូរទស្សន៍អ៊ីនធឺណិតឲ្យកើនឡើងទ្វេដងក្នុងឆ្នាំនេះដែលយ៉ាងហោចណាស់កើន ២២លានគ្រឿងពីឆ្នាំមុន។
គួររំលឹកថាសប្ដាហ៍នេះក្នុងព្រឹត្តិការណ៍ CES 2012 នៅ Las Vegas ក្រុមអ្នកផលិតទូរទស្សន៍ដែលមកពីក្រុមហ៊ុន Samsung និង LG Electronics Inc បានដាក់តាំងបង្ហាញផលិតផលទូរទស្សន៍អ៊ីនធឺណិតជំនាន់ថ្មីរបស់ខ្លួនដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យា 3D , សំឡេង និងmotion recognition ជាសាធារណៈផងដែរ។ ជាមួយគ្នានេះដែរក្រុមហ៊ុនទាំងពីរគ្រោងចាប់ផ្ដើមផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅឆមាសទី២ឆ្នាំនេះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.