ដើម្បីអបអរសាទរដល់ការមកដល់នៃឆ្នាំ២០១២ ក៏ដូចជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលគាំទ្រផលិតផលរបស់ខ្លួនជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនទូរស័ព្ទ NOKIA បានរៀបចំកម្មវិធីកម្សាន្តតាមឆ្នេរសមុទ្រ NOKIA BEACH PARTY ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា នាថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំ២០១១ ចូល២០១២ នាឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ ។
ក្នុងឱកាសកម្មវិធី NOKIA BEACH PARTY នេះកញ្ញាសម្ផស្ស និស្សិតមហាវិទ្យាល័យមួយនាក្រុងភ្នំពេញបាននិយាយដោយភាពរីករាយថា នាងខ្ញុំតែងតែចូលរួមកម្សាន្ត និងជប់លៀងក្នុងកម្មវិធីផ្សេងៗជាច្រីន ។ តែនេះជាលើកទីមួយហើយ ដែលនាងខ្ញុំបានចូលរួមដោយរីករាយជាមួយ NOKIACOUNTDOWN 2012 BEACH PARTY ដែលនាំមកនូវសកម្មភាពសប្បាយប្លែកៗជាច្រើន ជាពិសេសគឺការដើរបង្ហាញម៉ូតលើឆ្នេរសមុទ្រ ។ ចំណែកឯ យុវជនមករាវិញ បានសម្តែងនូវភាពរីករាយជាមួយការរាំកម្សាន្តពេញមួយរាត្រីជាមួយតន្ត្រីទំនើបដែលបង្ហាញដោយក្រុមDJ ។
គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុនទូរស័ព្ទ NOKIAទើបតែនឹងបញ្ចេញលក់ទៅក្នុងទីផ្សារប្រទេសកម្ពុជានូវទូរស័ព្ទមួយចំនួនដូចជា៖
-Nokia N9 ជាប្រភេទទូរស័ព្ទទំនើបដែលមានលក្ខណៈពិសេសដូចជា ១-បើកបានកម្មវិធីច្រើនក្នុងពេលតែមួយ ២-រចនាឡើងដោយគ្មានប៊ូតុង ៣-ច្នៃប្រឌិតថ្មីជាមួយមុខងារ NFC ៤-SWIPE ល្អឥតខ្ចោះ ។
-Nokia N9 ជាប្រភេទទូរស័ព្ទទំនើបដែលមានលក្ខណៈពិសេសដូចជា ១-បើកបានកម្មវិធីច្រើនក្នុងពេលតែមួយ ២-រចនាឡើងដោយគ្មានប៊ូតុង ៣-ច្នៃប្រឌិតថ្មីជាមួយមុខងារ NFC ៤-SWIPE ល្អឥតខ្ចោះ ។
- NOKIA 700 -NOKIA603 - NOKIA 500 - NOKIA701ជាប្រភេទទូរស័ព្ទថ្មីប្រើ ប្រព័ន្ធ Belle ដែលមានល្បឿនលឿន និង រូប រាងស្អាតជាមួយតម្លៃសមរម្យ ។
ក្រុមហ៊ុនទូរស័ព្ទ NOKIA សន្យាថា នឹង ខិតខំនាំមកនូវផលិតផលថ្មីៗច្រើនទៀតសម្រាប់អតិថិជនរបស់ខ្លួនក្នុងឆ្នាំថ្មីឆ្នាំ២០១២នេះ ៕
ក្រុមហ៊ុនទូរស័ព្ទ NOKIA សន្យាថា នឹង ខិតខំនាំមកនូវផលិតផលថ្មីៗច្រើនទៀតសម្រាប់អតិថិជនរបស់ខ្លួនក្នុងឆ្នាំថ្មីឆ្នាំ២០១២នេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.