Samsung ប្រកាសចេញ Tabet ស៊េរីថ្មីនៅក្នុង ព្រឹត្តការណ៍ MWC

Posted on
  • Sunday, January 29, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាប់ពីក្រុមហ៊ុន Samsung បានប្រកាសរំសាយចោល ពីការបង្ហាញនូវទូរស័ព្ទស្មាតហ្វូន Galaxy S III នៅក្នុងព្រឹត្តិការណ៍ «ជំរើសទូរស័ព្ទល្អបំផុត លើពិភពលោក (Mobile World Congress)» នៅខែកុម្ភៈ ខាងមុខឆាប់ៗនេះមក យើងទាំងអស់គ្នាកំពុងតែមានចំងល់ថា តើក្រុមហ៊ុន Samsung នៅកូរ៉េខាងត្បូងនឹងបង្ហាញអ្វី ជំនួសវិញ ។
    ក្រុមហ៊ុន Samsung បានសន្យាថា និងយកវត្ថុដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីជំនួស Galaxy S III ។ បើយោងតាមព័ត៌មានពី Android And Me បានឲ្យដឹងថា Galaxy Tab បានទទួលការ Update នូវ processor ប្រភេទ Exynos 5250។ Tablet ជំនាន់ក្រោយនេះ នឹងមានគ្រឿងម៉ាស៊ីនបំពាក់ដូចជា Processor ប្រភេទ dual-core Exynos 5250 ល្បឿន 2GHz ដែលមានការបង្ហាញរូបភាព លើអេក្រង់មានទំហំធំជាង ១០អ៊ីញ ជាមួយនឹង resolution ប្រភេទ WXQGA ទំហំ 2560 x 1600 ភីកសែល ថែមទាំងដំណើរការកម្មវិធី ដោយប្រព័ន្ធប្រតិបត្តិការ ទំនើបចុងក្រោយបង្អស់ Android 4.0 Ice Cream Sandwich ។
    គួរបញ្ជាក់ថា processor ប្រភេទ Exynos 5250 ដែលជាគ្រឿងបញ្ជាមួយថ្មី ទើបតែបង្កើត កាលពីខែវិច្ឆិកានេះ គឺជាប្រភេទ processor ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung’ ដំបូងគេ ដើម្បីបង្កើតបានអង្គគណនា Cortex-A15 CPU core ចុងក្រោយគេបង្អស់របស់ ARM ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.