បឺណាដ ហប់​ឃីន​ការ​ពារ​ខ្សែ​ក្រវាត់​ប្រ​ឆាំងមិត្តរួម​ជាត​ិ​អា​មេរិក​ឆាដ ដសុន​ថ្ងៃ28មេសា​

Posted on
  • Sunday, January 29, 2012
  • by
  • angco.co
  • in
  • Labels:

  • កីឡាករ​អា​មេរិក​បឺណាដ ហប់​ឃីន​ (រួបឆ្វេង) ​និង​ឆាដ ដសុន​ (រូបស្តាំ​) ក្នុង​ពេល​ផ្គូរ​ផ្គង​លើក​ទី​១បឺណាដ ហប់​ឃីន​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​វ័យ​ចាស់​បំ​ផុត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​កីឡា​ប្រដាល់​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រ​វាត់​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​ឆាដ ដសុន​នៅ​សង្វៀ​ន​ក្នុង​ក្រុង​អា​ត្លង់​ទិក​ស៊ី​ធី​សហ​រដ្ឋ​អា​មេរិក​ថ្ងៃទី​២៨​មេសា​ខាង​មុខ​។  ​ស្ថិត​ក្នុង​វ័យ​៤៧​ឆ្នាំ ហប់​ឃីន​នឹង​មាន​វត្ត​មាន​នៅ​លើ​សង្វៀន​ម្តង​ទៀត​ដើម្បី​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBCក្នុង​ប្រភេទទម្ងន់​ Light-heavyweightរបស់​ខ្លួន​បន្ទាប់​ពី​បាន​ឈ្នះ​ក្តី​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​លទ្ធផល​ប្រកួត​លើក​ទី​១។  ការ​ប្រកួត​រវាង​ហប់​ឃីន​និង​ឆាដ ដសុន​លើក​ទី​១​កាល​ពី​ខែ​តុលា​កឆ្នាំ​កន្លង​ទៅ​នៅ​ Los Angeles​សហ​រដ្ឋ​អា​មេរិក​បាន​បញ្ចប់​ក្នុង​ទឹក​ទី​២​ខណៈ​ហប់​ឃីន​ភ្លាត់​ស្មា​ឆ្វេង​ប្រកួត​មិន​បាន​ដោយ​សារ​ការ​ដួល​ទៅ​លើ​ក្តាររេញ​។
    បន្ទាប់​ពី​ការ​ប្រកួត​ហប់​ឃីន​ត្រូវ​គេ​កាត់​ក្តី​ឱ្យចាញ់​​ដសុន​ ប៉ុន្តែ​ក្រោយ​​ពី​ការ​ប្តឹង​ឧទ្ធរណ៍​ឱ្យ​ពិ​និត្យ​មើល​ខ្សែ​អាត់​នៃ​ការ​ប្រកួត​សា​ឡើង​វិញទើប​គេ​រក​ឃើញ​ថា ហប់​ឃីន​ដួល​ដោយ​ត្រូវ​គូ​ប្រកួត​លើក​រុញ​ចាប់​បោក​មិន​មែន​ដួល​ដោយ​ត្រូវ​នឹង​កណ្តាប់​ដៃ​ឡើយ​។ ដូច្នេះ​ស្ថា​ប័ន​ WBCនៅ​អំឡុង​សវ​នា​ការ​កាល​ពី​ខែ​ធ្នូ​កន្លង​មក​បាន​លុប​ចោល​លទ្ធផល​ប្រកួត​លើក​ទី​១ទាំង​ស្រុង​និង​បាន​បង្គាប់​ឱ្យ​ដសុន​សង​ខ្សែ​ក្រវាត់​ទៅ​ហប់ឃីន​វិញ​។
    និយាយ​តាម​​គេ​ហទំព័រ​របស់​ខ្លួន​ ហប់​ឃីន​បាន​បញ្ជាក់​ថា​៖«ពិត​ណាស់ នៅ​ថ្ងៃទី​២៨​ មេសា ខ្ញុំ​នឹង​មាន​ឱកាស​សង​សឹក​ជា​មួយ​ដសុន​»។  កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ហប់​ឃីន​បាន​យក​ឈ្នះ​កីឡាករ​កា​​ណា​ដា​ហ្សង់ ប៉ា​ស្កាល់​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBC។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១០ ពួក​គេ​ទាំង​​២​នាក់​បាន​ប្រកួត​គ្នា​ម្តង​រួច​មក​ហើយ ប៉ុន្តែ​លទ្ធផល​គឺ​ស្មើ​គ្នា​។ ទោះ​ជា​យ៉ាង​ណា​ កីឡាករ​ទាំង​ពីរ​នោះ​ម្នាក់​ៗ​នៅ​តែ​មិន​សុខ​ចិត្ត​​ចំពោះ​លទ្ធផល​ដោយ​គេ​បាន​អះ​អាង​ឈ្នះ​រៀង​ៗ​ខ្លួន​។
    កីឡាករ​ហប់​ឃីន​ដែល​ឈាន​ចូល​ដល់​អាយុ​៤៧​ឆ្នាំ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ធ្លាប់​ប្រកួត​ឈ្នះ​៥២​លើក ​ចាញ់​៥ ស្មើ​២​ និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំនួន​៣២លើក​។ ចំណែក​ដសុន​ធ្លាប់​ប្រ​កួត​ឈ្នះ​៣០​លើក​ ចាញ់​១​មិន​ដែល​ស្មើ​និង​ធ្លាប់​បាន​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​​ចំនួន​១៧​លើក ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.