WikiPad ៖ ឧបករណ៍ Tablet 3D មិនត្រូវការវ៉ែនតា ដំបូងបង្អស់ក្នុងពិភពលោក

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:
  • ថ្វីត្បិតតែផលិតផលថ្មីនេះកំពុងតែស្ថិតនៅក្នុងគំរោងគំរូសាកល្បងដំបូងក៏ដោយ ប៉ុន្តែនៅ
    ក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ នេះ WikiPad គឺជាឧបករណ៍ Tablet 3D មិនត្រូវការ
    វ៉ែនតាដំបូងគេក្នុងពិភពលោកដែលទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជន
    ទូទៅផងដែរ។ 

    WikiPad គឺជាផលិតផលថ្មីប្រើប្រាស់អេក្រង់ ៨អ៊ីងរបស់ក្រុមហ៊ុន Gadmei ដំណើរការលើ
    ប្រព័ន្ធប្រតិបត្តិការ Android 4.0.3។ ដោយឡែកចំពោះរូបសណ្ឋានខាងក្នុងមិនទាន់មាន
    ការបញ្ជាក់ច្បាស់លាស់ជាទូទៅនៅឡើយពីខាងក្រុមហ៊ុន ប៉ុន្តែ WikiPad ដែលបង្ហាញនៅ
    ក្នុងពិធីតាំងពិព័រណ៌ CES នេះត្រូវបានអោយដឹងថាប្រើប្រាស់ chip single core មានល្បឿន
    ១,២GHz, RAM ទំហំ ២GB,អង្គចងចាំខាងក្នុងទំហំ ៨GB ។ អេក្រង់ ៨អ៊ីងរបស់ WikiPad មាន
    resolution ១២៨០x ៨០០ pixel ដែលបង្ហាញរូបភាពបានយ៉ាងច្បាស់បំផុត។




    WikiPad ជាមួយនឹងដៃសំរាប់លេង game 
    ការរចនាពុំសូវជាមានការទាក់ទាញប៉ុន្មានទេ តែអ្វីដែលលេចធ្លោរបំផុតជាមួយ WikiPad
    នេះគឺសមត្ថភាពអាចបង្ហាញរូបភាពទំរង់ 3D ដោយមិនចាំបាច់វ៉ែនតា ។


    ឧបករណ៍ Tablet នេះមានកាមេរ៉ាទាំងមុខនិងក្រោយផងដែរ
    WikiPad អាចបង្ហាញរូបភាពជាទំរង់ 3D ក្នុងកំរិត ១០៨០p បានយ៉ាងល្អបំផុត ប៉ុន្តែអាច
    មើលឃើញច្បាស់តែអ្នកដែលនៅចំពីមុខអេក្រង់ប៉ុណ្ណោះ មានន័យថាអ្នកដែលអង្គុយនៅ
    ក្បែរពុំអាចមើលឃើញច្បាស់នោះទេ។ ចំពោះតំលៃរបស់ WikiPad នេះក៏មិនទាន់មានការ
    បញ្ជាក់ច្បាស់លាស់នៅឡើយដែរ ប៉ុន្តែយោងតាមការប៉ាន់ស្មាននឹងមានតំលៃ ២៥០ដុល្លា
    អាមេរិកក្នុងមួយគ្រឿង និងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារចាប់ពីខែមិនាខាងមុខនេះផង
    ដែរ៕


    ប្រភព ៖ The Verge



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.