រាជធានីភ្នំពេញ ៖ កម្មការិនីកាត់ដេរស្រស់ផូរផង់ម្នាក់ត្រូវមិត្តភក្តិរបស់នាងចូលទៅជះទឹកអាស៊ីតដាក់បណ្តាលឱ្យរងរបួសលើផ្ទៃមុខ ដងខ្លួន និងជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានមិត្តភក្តិផ្សេងទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈដែលនាងកំពុងអង្គុយក្នុងបន្ទប់ផ្ទះជួល ។ ការវាយប្រហារដោយទឹកអាស៊ីតដែលស្មានមិនដល់នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣១ មករា នៅបន្ទប់ជួលលេខ៦ជាន់ទី២ផ្ទះលេខ២១២ ក្រុមទី១០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ ទាក់ទិនការវាយប្រហារទឹកអាស៊ីតនោះ ត្រូវបានគេសង្ស័យថា អាចជារឿងគំនុំស្នេហា ។
ទោះបីជាយ៉ាងណា គេពុំដឹងថា ជារឿងអ្វីពិតប្រាកដឡើយ ព្រោះជនរងគ្រោះពុំអាចនិយាយកើតនៅឡើយទេ ។ ជនរងគ្រោះដោយទឹកអាស៊ីតឈ្មោះរិទ្ធ សាវ៉ាន ហៅតាំងស៊ូ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រវីនខេម មានទីលំនៅផ្ទះជួលខាងលើ និងមានស្រុកកំណើតនៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរងរបួសពេញផ្ទៃមុខ ទ្រូង និងជើងទាំងពីរយ៉ាងធ្ងន់ធ្ងរ ។ តាមព័ត៌មានឱ្យដឹងថា ជនដៃដល់ឈ្មោះ «ខា» ដែលធ្លាប់ធ្វើការនៅរោងចក្រវីនខេមជាមួយគ្នាបានយកទឹកអាស៊ីតដាក់ក្នុងផ្តិលជ័រដោយច្រកថង់ខ្មៅចូលពីក្រៅមក និងធ្វើសកម្មភាពជះទៅលើជនរងគ្រោះដែលកំពុងអង្គុយលេងនៅក្នុងបន្ទប់ដែលសកម្មភាពនេះពិតជាមានគម្រោងទុកជាមុនរួចជាស្រេច ។ ការសង្ស័យទៅលើការប្រើហិង្សាដោយទឹកអាស៊ីតនេះ ពិតជាមានទាក់ទងទៅនឹងគំនុំស្នេហាត្រីកោណ ដែលស្ត្រី២នាក់ជាមិត្តភក្តិនឹងគ្នា សង្ស័យស្រឡាញ់ប្រុសតែមួយ ។
តាមព័ត៌មានឱ្យដឹងថា ជនរងគ្រោះឈ្មោះរិទ្ធ សាវ៉ាន ហៅតាំងស៊ូ និងស្ត្រីឈ្មោះខា (ជនបង្ក) ជាមិត្តភក្តិធ្វើការជាមួយគ្នា ហើយបានរាប់អាន៣ ទៅ៤ឆ្នាំមកហើយ ។ លុះក្រោយមករយៈពេលប្រមាណ៥ខែមកនេះ អ្នកទាំងពីរបានខ្វែងគំនិតគ្នាពីរឿងស្នេហាដោយឈ្មោះខា អាយុ២៦ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បានចោទឈ្មោះរិទ្ធ សាវ៉ាន ហៅតាំងស៊ូ ថា បានស្រឡាញ់សង្សាររបស់ខ្លួនឈ្មោះសា អាយុប្រមាណ២៨ឆ្នាំ មានទីលំនៅសង្កាត់កោះដាច់ មុខរបរជាងផ្សារដែក និងកម្មករសំណង់ ។ តាមព័ត៌មានបន្តទៀតថា ជនរងគ្រោះបានស្រឡាញ់ឈ្មោះសា ប្រមាណ៥ខែមកហើយ ជាហេតុធ្វើឱ្យអ្នកទាំងពីរមានការទាស់ទែង និងឈប់រាប់អានគ្នា ព្រោះតែស្នេហាត្រីកោណ ស្រី២ស្រឡាញ់ប្រុសតែមួយ ដែលកន្លងមក ក៏ធ្លាប់មានទំនាស់គ្នាតាមទូរស័ព្ទដែលឈ្មោះខា គំរាមឱ្យជនរងគ្រោះដកខ្លួនចេញផងដែរ ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៣១ មករា ឈ្មោះខា បានធ្វើដំណើរទៅមុខរោងចក្រ ហើយបានធ្វើដំណើរទៅផ្ទះកើតហេតុ ដោយប្រាប់ថា យកប្រាក់ទៅសងគេ ដោយបានធ្វើដំណើរទៅបន្ទប់របស់ជនរងគ្រោះ ហើយពួកគេទាំងពីរបានជជែកគ្នាលេង ។ នៅយប់នោះក្នុងបន្ទប់មានគ្នាតែ២នាក់ គឺជនរងគ្រោះ និងស្ត្រីឈ្មោះខា នេះ ។
ការជួបជជែកគ្នា គេពុំដឹងថា អ្នកទាំងពីរជជែកគ្នាពីរឿងអ្វីទេ ។ លុះក្រោយមក ភ្លើងអគ្គិសនីបានដាច់ ពេលភ្លើងអគ្គិសនីចាប់ផ្តើមឆេះវិញបានប្រមាណ៥នាទី ស្រាប់តែស្ត្រីរងគ្រោះបានស្រែកឆោឡោឱ្យគេជួយផង ។ នៅយប់នោះ មានការភ្ញាក់ផ្អើលឆោឡោឡើងដោយម្ចាស់ផ្ទះ និងកម្មករដូចគ្នានាំគ្នាទៅមើលឃើញស្ត្រីរងគ្រោះស្ថិតនៅបន្ទប់ទឹក ហើយនៅលើពូក និងកន្ទេលគេឃើញផ្តិលជ័រច្រកថង់ខ្មៅមានបន្សល់ទុកទឹកអាស៊ីត ។ ចំណែកពូក និងកន្ទេល ក៏ត្រូវកាត់ឆេះហុយៗដោយឥទ្ធិ
ពលទឹកអាស៊ីតដែរ ។ ភ្លាមៗស្ត្រីរងគ្រោះត្រូវមិត្តភក្តិនាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ពលទឹកអាស៊ីតដែរ ។ ភ្លាមៗស្ត្រីរងគ្រោះត្រូវមិត្តភក្តិនាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទទួលការបំភ្លឺណាមួយពីជនរងគ្រោះឡើយ ដោយនាងរងរបួសធ្ងន់ធ្ងរនិយាយមិនបាន ។ គួរបញ្ជាក់ថា ការវាយប្រហារដោយទឹកអាស៊ីតបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមកហើយ ។ ស្នេហាបានធ្វើឱ្យងប់ងុលមានចិត្តសាហាវឃោរឃៅ ហ៊ានធ្វើអ្វីៗទាំងអស់ មិនថាបុរស ឬស្ត្រីនោះទេ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.