K-Popលើស​លុប​ក្នុង​តារាង​​បទ​​ចម្រៀង​​ថៃ

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:
  • យោង​តាម​គេហទំព័រ asianfanatics បទ​ចម្រៀង​ជា​ច្រើន​បទ​របស់ K-pop បាន​ឈ្នះ​លើស​លុប​ក្នុង​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង Top 50 របស់​ថៃ​ក្នុង​ឆ្នាំ ២០១១។
    ថ្មី​ៗ​នេះ Channel V របស់​ថៃ​បាន​បង្ហាញ​ចំណាត់​ថ្នាក់​បទ​ចម្រៀង​អាស៊ី Top 50 ប្រចាំ​ឆ្នាំ ២០១១ (2011 Asian Music Top 50) ហើយ​ជា​លទ្ធ​ផល​ក្នុង​ចំណោម​បទ​ចម្រៀង​សរុប​ទាំង ៥០  មាន ៤៨ បទ​ជា​បទ​របស់​កូរ៉េ។ ក្រុម​ចម្រៀង​ជា​ច្រើន​​ដែល​ជាប់​មាន​ដូចជា BEAST, JYJ, TVXQ, Super Junior, SNSD និង ក្រុម​តារា K-pop ​ជា​ច្រើន​ទៀត។ ២ បទ​ដែល​នៅ​សល់​មិន​មែន​ជា​បទ​កូរ៉េ​នោះ​គឺ បទ​ចម្រៀង​របស់​តារា​តៃវ៉ាន់ Jay Chou ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៣៧ និង​បទ​ចម្រៀង​របស់ Wang Leehom ចំណាត់​ថ្នាក់​លេខ ៤៧។
    ក្នុង​ចំណោម​បទ Top 10 ទាំង​អស់​សុទ្ធ​តែ​ជា​បទ​របស់​ក្រុម​ចម្រៀង​​បុរស​របស់​កូរ៉េ​ក្នុង​នោះ លេខ ១ បាន​ទៅ​លើ​បទ “Beautiful” របស់ BEAST  លេខ ២ “Ayy Girl”  របស់ JYJ និងលេខ ៣ “Keep Your Head Down” របស់ TVXQ។ អ្នក​ជាប់​ក្នុង​ចំណាត់​ថ្នាក់ Top 10 បន្ត​បន្ទាប់​រួម​មាន Kim Hyun Joong, Super Junior, 2PM, GD&TOP និង CN Blue។
    ចំណែក​ឯ​ក្រុម​នារី​ដូចជា SNSD ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ Top 24  បទ “Bo Peep Bo Peep” របស់ T-ara ជាប់​លេខ ២១ និង ​បទ Ugly របស់ 2NE1 ជាប់​លេខ ២៥។
    ក្រុម​ចម្រៀង​ដែល​មាន​បទ​ជាប់​ច្រើន​ជាង​គេ​បង្អស់​នោះ​គឺ​គ្មាន​ក្រុម​ណា​ក្រៅ​ពី ក្រុម Big Bang នោះ​ទេ ដោយ បទ “Tonight” ជាប់​លេខ១៦  “Love Song” លេខ ២៩ បទ “High High” របស់ GD&TOP ជាប់​លេខ ៧  បទ “Baby Good Night” លេខ ១៣ បទ “Knock Out” លេខ ៤២  បទ “VVIP” របស់  Seungri ជាប់​លេខ ៣២ និង ចុងក្រោយ   បទ “Wedding Dress” របស់ Taeyang ជាប់​លេខ ៣៤៕

    ប្រភព៖ asianfanatics 



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.