ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបាន ប៉ូលិសស្រុកលើកដែកចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូង ខេត្ត កាលពីរសៀលថ្ងៃទី២៤ កុម្ភៈ បន្ទាប់ពីបុរសនោះមានទំនាស់ក្នុងគ្រួសារ ហើយទាត់ប្រពន្ធមួយជើងខុសទៅត្រូវកញ្ចឹងកកូនស្រីអាយុ៥ឆ្នាំបណ្តាលឱ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨ និង៥៥នាទីយប់នៅរោងស្នាក់នៅរកត្រីចំណុចទួលភូមិព្រែកតា
មាស ក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មាស ក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា បុរសដែលត្រូវបានចាប់ខ្លួនឈ្មោះសេង ធឿន អាយុ៤៦ឆ្នាំ ជាអ្នកនេសាទ ចំណែកូនស្រីដែលឪពុកទាត់ត្រូវមួយជើងចំកញ្ចឹងកស្លាប់ឈ្មោះធឿន សុខម៉េង អាយុ៥ឆ្នាំ ម្តាយឈ្មោះហួន សារឹម អាយុ២៩ឆ្នាំ ។ គ្រួសារនេះបានមកស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ មានស្រុកកំណើតភូមិឃ្លាំងខាងកើត ឃុំលើកដែក ស្រុកកោះធំ ។ បើតាមស្ត្រីឈ្មោះហួន សារឹម ជាប្រពន្ធ បានរៀបរាប់ប្រាប់ប៉ូលិសថា នៅយប់កើតហេតុ ប្តីគាត់ឈ្មោះសេង ធឿន បានដេញកូនស្រីរងគ្រោះ ឱ្យចូលដេក ប៉ុន្តែកូនមិនព្រមចូលដេក ក៏យករំពាត់ប្ញស្សីវាយកូន៣-៤រំពាត់ ធ្វើឱ្យកូនយំទ្រហឹង ឃើញបែបនេះ គាត់បានឃាត់កុំឱ្យវាយទៀត ក៏ទាស់់ពាក្យសម្តីជាមួយគាត់បន្តិចបន្តួច ។ ពេលនោះគាត់ខឹង ក៏បានវាយប្តីចំនួន២ដៃ ឯកូនស្រីរងគ្រោះនៅយំអោបជើងគាត់ ភ្លាមនោះប្តីគាត់បានទាត់គាត់មួយជើង តែមិនត្រូវបែរជាទៅត្រូវចំកញ្ចឹងកកូនស្រី បណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តងទៅ ។
បុរសឈ្មោះសេង ធឿន បានឆ្លើយសារ ភាពប្រាប់ប៉ូលិសថា ខ្លួនពិតជាគ្មានចេតនាទាត់សម្លាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួននោះទេ ទោះបីជាជីវភាពទីទ័លក្រប្រកបរបររើសខ្យងលក់ក៏ដោយ គាត់គ្រាន់តែវាយដោយរំពាត់ ដើម្បីប្រដៅតែប៉ុណ្ណោះ តែប្រពន្ធគាត់កាន់ជើងកូន ហើយបានវាយគាត់ជាច្រើនដៃធ្វើឱ្យគាត់ទ្រាំមិនបាន ក៏ទាត់ប្រពន្ធមួយជើង តែប្រពន្ធគាត់គេចផុត ក៏ទៅត្រូវចំកញ្ចឹងកកូនស្រីស្លាប់តែម្តង ។
នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ស្ត្រីជាប្រពន្ធបានមកតាមប្តីដែលត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសុំដកពាក្យបណ្តឹង វិញ ដោយយល់ថា បើប្តីត្រូវជាប់ឃុំគ្មានអ្នកណាជួយរកស៊ីចិញ្ចឹមកូនតូចៗ២នាក់ទៀតនៅផ្ទះ ហើយរឿងដែលកើតឡើងនេះ ជារឿងអចេតនាតែប៉ុណ្ណោះ ។ ទោះបីជាបែបណា ប៉ូលិសមិនយល់ព្រមដោះលែងបុរសជាប្តីទេ គឺបានបញ្ជូនទៅឱ្យតុលាការចាត់ការបន្តតាមនីតិវិធី ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.