យោងទៅតាម ប្រភពព័ត៌មាន បារាំងអាអែហ្វ ប៉េ ចេញផ្សាយកាល ពីថ្ងៃពុធទី២២ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែង បូលីវូដជើងចាស់ អាលីខាន់ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាទៅលើបុរសជនជាតិអាហ្វ្រិកម្នាក់ដែលបណ្តាលឱ្យបាក់ខ្ទង់ច្រមុះ ។ អំពើហិង្សានោះបានកើតឡើងក្នុងសណ្ឋាគារដ៏ប្រណីតមួយក្នុងទីក្រុងបុមបៃ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាដ៏តឹងតែងមួយ ។ ទាក់ទិនទៅនឹងការប្រើអំពើហិង្សានេះគេមិនបានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែដឹងថា វាបានផ្តើមចេញមកពីមនុស្សមួយក្រុមទៀត បោះពាក្យសម្តីផ្លែផ្កាមកលើក្រុមរបស់លោកអាលីខាន់ ដែលបាននាំមិត្តស្រីរបស់លោកគឺការីនណា កាព័រ និងមិត្តភក្តិប្រុសម្នាក់ទៀតទៅញ៉ាំអាហារពេលល្ងាចក្នុងភោជនីយដ្ឋានជប៉ុននៅក្នុងសណ្ឋាគារ Taj Mahal Palace ។
ចំណែកឯលោក IQbal Sheikh ជំនួយការស្នងការប៉ូលិសក្រុងបុមបៃបាននិយាយថា ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះដោយសង្ឃឹមថា នឹងរកឃើញមូលហេតុជម្លោះដែលឈានទៅដល់ការប្រើហិង្សានៅពេលឆាប់ៗខាងមុខនេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.