យុវជនជនជាតិអូស្ត្រាលីម្នាក់ត្រូវបង់ប្រាក់ពិន័យជាង៦០០អឺរ៉ូ ពីបទចំតិតគូទរបស់គេដាក់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២នៃចក្រភពអង់គ្លេស កាលពីខែតុលា កន្លងមកនេះ ក៏ប៉ុន្តែបុរសនោះអះអាងកាលពីថ្ងៃទី១៤ កុម្ភៈ ថា ខ្លួនគេនឹងធ្វើបែបនេះទៀត។ យុវជនអាយុ២២ឆ្នាំរូបនេះឈ្មោះ LIAM WARRINER រស់នៅក្នុងក្រុងស៊ីដនី ត្រូវបានតុលាការកាត់ទោសពីបទបង្កការបាត់បង់របៀបរៀបរយសាធារណៈ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ នៅអូស្ត្រាលី កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០១១ កន្លងទៅនេះ ។
រូបគេបានឡើងតុលាការក្រុងព្រីស្បាន (ភាគខាងលិចអូស្ត្រាលី) ដោយតុលាការនេះកាលពីថ្ងៃទី១៤ កុម្ភៈ បានកាត់ក្តីឱ្យគេបង់ប្រាក់ពិន័យ៧៥០ដុល្លារអូស្ត្រាលី (៦០៩អឺរ៉ូ) ។ ពេលក្បួនរថយន្តរបស់ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ បើកកាត់ទីក្រុងព្រីស្បាន រដ្ឋធានីនៃរដ្ឋគ្វីនឡែន យុវជន LIAM WARRINNER បានលាត់ខោចំតិតគូទនៅចម្ងាយ៥០ម៉ែត្រពីកងម៉ូតូអមការពារជាមួយទង់ជាតិអូស្ត្រាលីមួយដោតចង្វែកគូទគេ ។
យុវជនរូបនេះនិយាយប្រាប់ប៉ូលិសថា កាយវិការបែបនេះរបស់គេគឺជាការតវ៉ាខាងនយោបាយមួយដើម្បីបង្ហាញពីការមើលងាយរបស់គេចំពោះព្រះមហាក្សត្រីយានីអង្គនេះ និងបណ្តាមនុស្សរបស់ព្រះអង្គ ។ ពេលដើរចេញពីតុលាការយុវជននោះអះអាងថា រូបគេនឹងធ្វើបែបនេះ ទៀតក្នុងឱកាសនៃព្រះរាជទស្សនកិច្ចលើកក្រោយៗ។ បុរសនេះនិយាយថា ខ្ញុំនឹងបង្ហាញគូទខ្ញុំដោយរីករាយ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.