ADB ផ្ដល់ប្រាក់ ៦៥លានដុល្លារ ដល់ នេប៉ាល់ ដើម្បីបង្កើន វិស័យអប់រំ

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:

  • នេប៉ាល់ៈ យោងតាម ទីគេហទំព័រនេប៉ាល់ “នេប៉ាល់ញ៉ូវស៍” ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ “ADB ” ផ្ដល់ប្រាក់ចំនួន ៦៥លានដុល្លារ ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីបង្កើនវិស័យអប់រំ ឱ្យកាន់តែរីកចម្រើន ឡើងថែមទៀត ។
    ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ប្រាក់ជាង៥ពាន់លានរ៉ូពី ស្មើនឹង៦៥លានដុល្លារ សហរដ្ឋអាមេរិក ដើមី្បបង្កើនវិស័យ អរប់រំនៅក្នុង ប្រទេសនេប៉ាល់ ។ ទឹកប្រាក់ខាងលើនេះ ត្រូវបានគេដឹងថា នឹងត្រូវយកមកប្រើប្រាស់ ក្នុងគម្រោងកម្មវិធីសាលា ដោយធ្វើកំណែទម្រង់ ផ្សេងៗ ដើម្បីឱ្យប្រព័ន្ធអប់រំក្នុង ប្រទេសនេះ កាន់តែប្រសើរឡើង ។ កម្មវិធីមួយនេះ គេឱ្យឈ្មោះថា អេសអេសអ័រភី “SSRP ” ។
    តាមរយៈការផ្ដល់ទឹកប្រាក់ និងគម្រោងខាងលើ ម្ចាស់ជំនួយ និងរដ្ឋាភិបាលនេប៉ាល់ រំពឹងថា គម្រោងការ នៃការបញ្ជ្រាបប្រព័ន្ធអប់រំ នឹងដំណើរការប្រសើរ ហើយការកែទម្រង់នានា នៃការអប់រំ ក៏មានភាពងាយ ស្រួល និងទទួលយកបាន ប្រកបដោយគុណភាពខ្ពស់ ទៀតផង ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.