Azerbaijan សាងសង់អគារខ្ពស់បំផុត ក្នុងពិភពលោក

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:
  • អ្នកជំនួញជនជាតិ  Azerbaijan ម្នាក់ ទើបប្រកាស អំពីគម្រោងសាងសង់អគារ មួយដែលមាន
    កំពស់ ១.០៥០ម៉ែត្រ នៅលើកោះសិប្បនិមិត្តមួយ ក្នុងសមុទ្រ Caspian ។




    Haji Ibrahim Nehramli  អគ្គនាយកក្រុមហ៊ុន Avesta Group បានបង្ហើបអោយដឹងថា អគារ
    នេះនឹងមាន ១៨៩ជាន់ និងកំពស់ ១.០៥០ម៉ែត្រ។ ដូច្នេះ ស្ថាបត្យកម្ម Azerbaijan Tower 
    នេះនឹងខ្ពស់ជាង  ២០០ម៉ែត្របើធៀបទៅនឹងអគារ Burj Khalifa នៅ Dubai ដែលខ្ពស់បំផុត
    ក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងខ្ពស់ជាង ៥០ម៉ែត្រធៀបនឹង Kingdom Tower ដែល
    នឹងត្រូវបានសាងសង់ឡើងនៅ Jeddah ប្រទេស Saudi Arabia ។

    ដំបូងឡើយ Avesta Group មានគម្រោងសាងសង់អគារកំពស់ ៥៦០ម៉ែត្រ ប៉ុន្ដែក្រោយមក
    ពួកគេបានសម្រេចចិត្ដប្ដូរគម្រោង ហើយបច្ចុប្បន្ន កំពុងធ្វើការចចារជាមួយក្រុមហ៊ុនដែល
    បានសាងសង់ Burj Khalifa ។

    The Khazar Islands គឺជាប្រជុំកោះសិប្បនិមិត្ដ រួមមាន ៤១កោះតូចដែលស្ថិតនៅក្នុងទំហំដី 
    ២.០០០ ហិកតា នឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សមុទ្រ Caspian ភាគខាងលិចរដ្ឋធានី 
    Baku នៃប្រទេស Azerbaijan ។ Avesta Group បានអោយដឹងថា ដំណក់កាលដំបូងនៃគម្រោង
    នេះនឹងរួមមានទាំងការសាងសង់តំបន់ប្រជុំជន ភោជនីយដ្ឋានធំៗ ហេត្ថារចនាសម្ព័ន្ធសង្គម 
    ព្រមទាំងផ្លូវប្រណាំងមួយខ្សែផងដែរ ដែលគម្រោងនេះនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ 
    ២០១៦។ Azerbaijan Tower នឹងក្លាយជាមជ្ឈមណ្ឌលនៃតំបន់ក្រុងដែលមានតម្លៃ ១០០ពាន់
    លានដុល្លារអាមេរិកនេះ។ ប្រាក់ចំណាយសម្រាប់ការសាងសង់អគារនេះក៏ឡើងរហូតដល់ 
    ២ ពាន់លានដុល្លារ។


    រូបរាងខាងក្រោយនៃអគារ Azerbaijan Tower

    ពីកំពូលអគារ អ្នកអាចមើលបានគ្រប់ទិសទី






    អគារ Azerbaijan នឹងត្រូវបានចាប់ផ្ដើមសាងសង់ដំណាក់កាលទីពីរ នៅឆ្នាំ ២០១៦ និង
    បញ្ចប់នៅឆ្នាំ ២០១៨ ឬ២០១៩៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.