ផ្ទុះគ្រាប់បែកបន្ដបន្ទាប់ នៅបាងកក

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:
  • ការផ្ទុះគ្រាប់បែកចំនួនបីករណី បានកើតឡើងនៅ ក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី ១៤
    កុម្ភៈ បណ្ដាលអោយជនជាតិបរទេស ម្នាក់រងរបួសធ្ងន់ ដោយគ្រាប់បែក ដែលបុគលនេះត្រូវ
    បានគេសង្ស័យថា ជាអ្នកបង្កហេតុ។
    សេចក្ដីលំអិតនៃករណីផ្ទុះ គ្រាប់បែកនៅភាគខាងកើត ក្រុងបាងកក និងនៅខាងក្រៅតំបន់
    ទេសចរណ៍ក៏ដូចជា តំបន់ពាណិជ្ជកម្ម មិនទាន់ត្រូវបាន គេបង្ហើបអោយដឹងនៅឡើយ។ AFP 
    ដកស្រង់សំដីឧត្តមសេនីយត្រីនគរបាលជាតិ Wichai Sungprapai អោយដឹងថា ៖ "មាន
    ករណីផ្ទុះចំនួន ៣ ប៉ុន្ដែមិនបណ្ដាលអោយមានអ្នកស្លាប់នោះទេ"។


    នគរបាលម្នាក់កំពុងត្រួតពិនិត្យថង់មួយនៅកន្លែងកើតហេតុនៃការផ្ទុះនេះ
    លោក Sithiparp Baiparaset មន្ដ្រីនគរបាលម្នាក់បាននិយាយថា បុរសម្នាក់ត្រូវបានគេជឿថា
    មកពីមជ្ឈិមបូព៌ា ត្រូវខ្ទេចជើងដោយសារការផ្ទុះមួយក្បែរទីប្រជុំជនមួយកន្លែង។ បុរសនេះ
    ក៏ត្រូវបានសង្ស័យថាបាននាំយកគ្រាប់បែកមកតាមខ្លួនផងដែរ។ ក្រោយមក បុរសនេះត្រូវ
    បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Chulalongkorn នៅក្រុងបាងកក។
    យោងតាម BBC សារព័ត៌មានប្រទេសថៃបានអោយដឹងថា គេបានរកឃើញអត្ដសញ្ញាណ
    ប័ណ្ណមួយនៅក្បែរកន្លែងកើតហេតុ។ អត្ដសញ្ញាណប័ណ្ណនេះបានបង្ហាញថា បុរសនោះជាជន
    ជាតិអ៊ីរ៉ង់។ បច្ចុប្បន្ន នគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីរកអោយឃើញថាតើ បុរសខាង
    លើនេះ នៅមានលាក់ឧបករណ៍ ឬអាវុធគ្រោះថ្នាក់ណាមួយដែរឬអត់។
    គួររំឮកថា ក្រុងបាងកកត្រូវបានដាក់នៅស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអាមេរិក កាល
    ពីខែមុនបានព្រមាន អំពីការវាយប្រហារដោយភេរវកម្មសំដៅទៅលើតំបន់ទេសចរណ៍របស់
    បាងកក។ ក្រោយមក នគរបាលថៃក៏ធ្វើការចាប់ខ្លួនជនសង្ស័យជនជាតិលីបង់ម្នាក់ និងរក
    ឃើញធាតុគីមីដែលអាចត្រូវបានប្រើប្រាស់ដើម្បីកែច្នៃជាគ្រាប់បែក។
    ករណីផ្ទុះនៅបាងកកនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកទៅលើ
    ស្ថានទូតរបស់អ៊ីស្រាអែលនៅឥណ្ឌា និង Gruzia ។ អ៊ីស្រាអែលបានចោទថា អ៊ីរ៉ង់គឺជាអ្នក
    នៅពីក្រោយខ្នងនៃហេតុការណ៍ទាំងនោះ ចំណែកអ៊ីរ៉ង់ក៏បានចេញមុខបដិសេធ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.