ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរថ្នាំញៀន ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌដូនពេញចាប់បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួន ដកហូត វត្ថុតាងថ្នាំញៀន និងជញ្ជីងថ្លឹង ។
ជនសង្ស័យពីរនាក់ ដែលត្រូវកម្លាំង នគរបាល ខណ្ឌដូនពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នោះទី១. ឈ្មោះជូ ចាន់នីតដា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ទី២.ឈ្មោះ ម៉ៅ លាងភេទស្រី អាយុ៥១ឆ្នាំស្នាក់នៅសង្កាត់ទន្លេ បាសាក់ខណ្ឌចំការមន ត្រូវ បាននគរបាល ដកហូតវត្ថុតាងថ្នាំញៀន ចំនួន១២កពា្ចប់ ជញ្ជីង ថ្លឹងមួយ និងលុយ ១៦ម៉ឺនរៀល។
មន្រ្តីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង១៧ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជូ ចាន់នីតដា នៅចំណុចផ្លូវ លេខ១៥៤កែង៨១ ក្នុងសង្កាត់ផ្សារ ថ្មី២ ខណ្ឌដូនពេញ ពេលនោះដកហូតបានម៉ាទឹកកកចំនួន២ កពា្ចប់តូច បន្ទាប់មក កំលាំងបានស្រាវជ្រាវចាប់មេខ្លោងម្នាក់ទៀត នៅចំណុចប្លុកប៊ូឌិញ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានដកហូតម៉ាទឹកកក ចំនួន១០កពា្ចប់និង ជញ្ជីងថ្លឹង១ លុយចំនួន១៦ម៉ឺនរៀល ។
នគរបាលបាននិយាយថា ជនសង្ស័យទាំងពីរនាក់និងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់ សាលា ដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.