លោក ធី ឈ្មួញរកស៊ី នាំសាច់មាន់ ប្រហិត ខូចគុណភាព ពីប្រទេសថៃ តាមខេត្ដកោះកុង

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ ដើមអម្ពិលបាន ចេញផ្សាយរួច មកហើយ ស្ដីពីសមត្ថកិច្ចខេត្ដកោះកុងចាប់ ប្រហិតសាច់មាន់ សាច់ជ្រូកខូចគុណភាព ឈ្មួញលួចនាំចូលពី ប្រទេសថៃ តាមច្រកសមុទ្រខេត្ដកោះ កុង ទម្ងន់ជាង ៥តោន យកទៅដុតកម្ទេច ចោល ហើយគេអះអាងថា ប្រហិតខូចគុណ ភាពទាំងអស់នោះ ជារបស់ឈ្មោះ ឃឹម សូណេ ហៅ យី មានតួនាទីជាអនុប្រធាន នគរបាលច្រកចាំយាម។
    ក្រោយដើមអម្ពិល ចេញផ្សាយ មានអ្នក ដឹងរឿងបានលួចខ្សឹបថា តាមពិតឈ្មោះ យី មិនមែនជាម្ចាស់សាច់ប្រហិតខូចគុណភាព ទាំងអស់នោះទេ គឺគ្រាន់តែជាអ្នក ស៊ីឈ្នួល កាងរត់ការសមត្ថកិច្ច នាំចូលតែប៉ុណ្ណោះ។ ចំណែកម្ចាស់ប្រហិត ដែលជាថៅកែធំពិត ប្រាកដ គឺនៅភ្នំពេញ ដែលគេស្គាល់ឈ្មោះ ធី ជាអ្នករកស៊ីនាំចូល ប្រហិត និងសាច់មាន់ខូច គុណភាពពីប្រទេសថៃ យកមកលក់ចែក ចាយនៅភ្នំពេញជាយូរមកហើយ។ ប៉ុន្ដែ ឈ្មោះ ធី មិនដែលចេញមុខរត់ការដោយ ផ្ទាល់នោះទេ គឺពឹងពាក់ឱ្យគេជាអ្នករត់ការ ជំនួស ខ្លាចពេលសមត្ថកិច្ចចាប់បានខូចឈ្មោះ  ខូចយីហោ ពិបាករកស៊ី។
    ជាក់ស្ដែងដូចជាការនាំចូលប្រហិតសាច់ មាន់ សាច់ជ្រូកខូចគុណភាព ដែលសមត្ថកិច្ច ខេត្ដកោះកុងចាប់បាន កាលពីយប់ថ្ងៃទី៣០ ខែមករា ជាឧទាហរណ៍ស្រាប់ គឺឈ្មោះ ធី បានឱ្យឈ្មោះ យី ជាអ្នករត់ការជំនួស ព្រោះ រូបគេមានអំណាច ជានាយរងច្រកទ្វារ ស្រាប់។ ប៉ុន្ដែពេលប្រធានមន្ទីរកសិកម្មដឹក នាំកម្លាំងចុះចាប់ ទើបចាប់ជាប់ បើពឹងលើ សមត្ថកិច្ចផ្សេងៗ ដែលដាក់ប៉ុស្ដិ៍ឈរជើង នៅតាមដងផ្លូវ កុំសង្ឃឹមថាចាប់បាននោះ ព្រោះគេត្រូវរ៉ូវគ្នាបង់ក្បាលទូក បង់ក្បាល រថយន្ដរួចអស់ទៅហើយ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.